កីឡាករកូនកាត់ ថៃ-បារាំង ចេញទៅប្រកបអាជីពនៅលីគទី២ជប៉ុន ជាផ្លូវការ

មាស សុផាណារ៉ុង January 10, 2019


 

ថៃ៖ កីឡាករកូនកាត់ថៃបារាំង Chakkit Laptrakul នៃក្លឹប BG Pathum United FC ( អតីត ​Bangkok Glass FC ) បានផ្ទេរទៅចូលរួមជាមួយក្រុម Tokushima Vortis នៅលីគលំដាប់ទី២ជប៉ុន ( J-League 2 ) សម្រាប់កិច្ចសន្យាខ្ចីជើង១ឆ្នាំ ជាផ្លូវការហើយបន្ទាប់ពីមានការលើកឡើងជាប្រធានបទក្ដៅកាលពីចុងខែធ្នូ។

ដំណើររបស់ Chakkit Laptrakul ទៅកាន់ប្រទេសជប៉ុននេះ គឺជាការចុះហត្ថលេខាព្រមព្រៀងជាផ្លូវការផ្ទាល់តែម្ដង ជាមួយនឹងតំណាងក្លិប។ ចុះហត្ថលេខាភ្លាម Chakkrit បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តដែលខ្ញុំបានផ្លាស់មកក្លឹបនេះ ខ្ញុំនឹងខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តចំពោះក្រុមនេះ ខ្ញុំប្រហែលជានៅ Tokushima តែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍ចំពោះទីក្រុងនេះកន្លែងហ្វឹកហាត់ស្ថិតនៅក្នុងទីតាំងដ៏ល្អសម្រាប់ខ្ញុំ នឹងព្យាយាមឱ្យអស់ពីសមត្ថភាព»។

សូមបញ្ជាក់ថា សម្រាប់ Chakkit Laptrakul បច្ចុប្បន្នមានវ័យ២៤ឆ្នាំ បានផ្លាស់មកចូលរួមជាមួយក្លឹប BG Pathum United FC កាលពីរដូវកាលមុន ខ្សែបម្រើស្លាបរូបនេះ អាចរកគ្រាប់បាល់បាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទីបាន៧ដង ពីការបង្ហាញខ្លួនសរុបចំនួន២៩ប្រកួត។ កីឡាកររូបនេះ ពុំដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឡើយចាប់តាំងពីកម្រិតយុវជនមក៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់