Man City លត់ក្រុមលីគទី២ Burton ចាស់ដៃ ៩ទល់០ ក្នុងជើងទី១ពាន League Cup

មាស សុផាណារ៉ុង January 10, 2019


 

អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City បាន​បំបាក់​ក្រុមមកពីលីគទី២ Burton Albion ដោយលទ្ធផលយ៉ាងចាស់ដៃ ៩ទល់នឹង០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ជើងទី១ នៅថ្ងៃពុធ ទី០៩ ខែមករា។

៩គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Manchester City រកបានដោយ Gabriel Jesus ៤គ្រាប់, Kevin de Bruyne, Olxandr Zinchenko,  Philip Folden, Kyle Walker និង Riyad Mahrez ម្នាក់១គ្រាប់។

ភាគរយកាន់តែច្រើននឹងនៅខាង Man City សម្រាប់ការប្រកួតក្នុងជើងទី២ លើទឹកដីរបស់ Burton វិញ ដោយសារតែក្រុមដែលលេងនៅលីគទី២មួយនេះ ត្រូវការគ្រាប់បាល់យ៉ាងហោចណាស់១០គ្រាប់វិញ ទើបអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន។ ការប្រកួតជើងទី២ នឹងធ្វើថ្ងៃទី២៣ ខែមករា។

ទស្សនាវីដេអូហាយឡាយ៖

សូមបញ្ជាក់ថា ពានរង្វាន់ League Cup ដដែលនេះបានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយមួយគូទៀត Chelsea ជាមួយ Spur បានបញ្ចប់ការប្រកួតកាលពីម្សិលមិញក្នុងជើងទី១ដូចគ្នា ជាលទ្ធផល Spur ឈ្នះ ១ទល់០ រង់ចាំកាត់សេចក្ដីនៅជើងទី២៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់