កីឡដ្ឋានថ្មីរបស់ Spur ត្រៀមបើកនៅខែមីនាខាងមុខ ក្នុងការប្រកួតជាមួយ Crystal Palace

មាស សុផាណារ៉ុង January 9, 2019


 

អង់គ្លេស៖ Tottenham Hotspur ទីបំផុតកំពុងត្រៀមខ្លួនដើម្បីផ្លាស់ទៅកីឡដ្ឋានថ្មីរបស់ខ្លួន ដែលបានចំណាយពេលសាងសងប្រមាណជាង២ឆ្នាំ ហើយគ្រោងនឹងក្លឹបនឹងធ្វើការប្រកាសនៅក្នុងរយៈពេល២៤ម៉ោងខាងមុខនេះ។

ការរង់ចាំជាយូរ ក្នុងការផ្លាស់ទៅកាន់កីឡដ្ឋានរបស់ខ្លួន White Hart Lane គឺមិនទាន់អាចទៅរួច ដោយក្លឹបនៅតែកំពុងធ្វើការត្រួតពិនិត្យចុងក្រោយ ដើម្បីធានាសុវត្ថិភាព ប៉ុន្តែគេអាចសន្និដា្ឋនបានថា ទំនងជាចូលប្រកួតបាននៅខែមីនា។ ជាមួយនឹងការអាចចាប់ផ្ដើមប្រកួតដើមខែមិនា ដោយនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលគូប្រជែងដ៏ខ្លាំងបំផុតប្រចាំទីក្រុង ពោលគឺក្រុមកាំភ្លើងធំ Arsenal មុនប៉ះ Crystal Palace នៅ១៤ថ្ងៃបន្ទាប់ ប៉ុន្តែដោយសារតែមិនសូវមានទំនុកចិត្តក្លាចបរាជ័យក្រោមថ្វីជើងគូប្រជែងដ៏ធំបំផុតរបស់ខ្លួន ( Arsenal ) នោះទើបនាំឲ្យមានការស្ទាក់ស្ទើរដោយរង់ចាំដល់ការប្រកួតជាមួយ Crystal Palace វិញក្នុងសប្ដាហ៍ទី៣១ នៃក្របខណ្ឌ Premier League នៅថ្ងៃទី១៦ ខែមីនា ដែលគេសន្និដ្ឋានជាការប្រកួតសាកសមបំផុតសម្រាប់ចារក្នុងប្រវត្តិរបស់ក្លឹប ក្នុងការប្រកួតបើកឆាករបស់ខ្លួនលើកីឡដ្ឋានថ្មីមួយនេះ។

ជាការពិត ដើមឡើយ Tottenham បានសង្ឃឹមថានឹងអាចប្រើប្រាស់កីឡដ្ឋានថ្មីរបស់ខ្លួនមួយនេះ តាំងពីចុងខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែដោយសារបញ្ហាជាច្រើនដែលបង្ខំឲ្យក្លឹបពន្យារពេលក្នុងការចូលទៅប្រកួតនៅលើកីឡដ្ឋានថ្មីមួយនេះ។

គួរដឹងដែរថា កីឡដ្ឋានដ៏ទំនើបមួយនេះ បានចំណាយទុនសាងសងប្រមាណ ៣០០លានផោន ( ប្រមាណក្បែរ ៣៨៣លានដុល្លាអាមេរិក ) សម្រាប់ទំហំគម្រោងដំបូង តែចុងបញ្ចប់ត្រូវលើសខ្ទង់គណនាកើនរហូតដល់ ៨៥០លានផោន ( ប្រមាណក្បែរ ១ពាន់លានដុល្លារអាមេរិក ) ហើយអាចផ្ទុកទស្សនិកជនបាន ៦២,០៦២ នាក់៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់