​Salah យកឈ្នះ Aubameyang និងមិត្តរួមក្រុម Mane លើកពានកីឡាករ​ឆ្នើម​ទ្វីប​អាហ្វ្រិក​

មាស សុផាណារ៉ុង January 9, 2019


 

ទ្វីបអាហ្រ្វិក៖ ខ្សែប្រយុទ្ធរបស់​ Liverpool កីឡាករ Mohamed Salah  ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក African Football Player of the Year សម្រាប់​ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​សេណេហ្គាល់​កាល​ពី​ម្សិលមិញ។​

ការលើក​ពាន​នេះ គឺបន្ទាប់ពីរូបគេបាន​យក​ឈ្នះ​ Pierre-Emerick Aubameyang របស់​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ហ្គាបុង ( មកពី Arsenal ) និងមិត្ត​រួម​ក្រុម​ Sadio Mane របស់​សេណេហ្គាល់​។​ ​

Salah រកគ្រាប់បាល់ឱ្យក្រុមហង្សក្រហម Liverpool ចំនួន៤៤គ្រាប់ អំឡុងរដូវកាល ២០១៧-១៨ ដែលជួយឱ្យក្រុមហង្សក្រហមទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League មុនពេលទាត់បញ្ចូលទីបាន២គ្រាប់ ឲ្យជម្រើសជាតិអេហ្ស៊ីបនៅ World Cup ក្នុងប្រទេសរុស្ស៊ី ផងដែរ។ សម្រាប់នៅរដូវកាលនេះ រូបគេទាត់បញ្ចូលទីបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ២៩លើក នៅក្នុងការប្រកួតទាំងអស់សម្រាប់ Liverpool ។

ដោយឡែកសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ក៏បានធ្វើការជ្រើសរើសកីឡាករល្អទាំង១១រូប ផងដែរប្រចាំទ្វីបរួមមាន Salah, Mane និង Aubameyang ចាប់ដៃគ្នានៅតំបន់ខាងលើ រួមទាំងមាន ខ្សែការពារ Eric Bailly ( Manchester United ) ខ្សែបម្រើ Riyad Mahrez ( Manchester City ) ខ្សែបម្រើ Naby Keita ( Liverpool ) និងខ្សែការពារ Serge Aurier ( Tottenham ) ។

ជម្រើស១១នាក់ដ៏ល្អបំផុតទាំងស្រុង៖ Denis Onyango (Mamelodi Sundowns/Uganda), Serge Aurier (Tottenham/Ivory Coast), Medhi Benatia (Juventus/Morocco), Eric Bailly (Manchester United/Ivory Coast), Kalidou Koulibaly (Napoli/Senegal); Naby Keita (Liverpool/Guinea), Thomas Partey (Atletico Madrid/Ghana), Riyad Mahrez (Manchester City/Algeria); Mohamed Salah (Liverpool/Egypt), Pierre-Emerick Aubameyang (Arsenal/Gabon), Sadio Mane (Liverpool/Senegal)

ជាមួយគ្នានោះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ក៏បានធ្វើការប្រកាសពីប្រទេសដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិកឆ្នាំ២០១៩ ផងដែរ ពោលគឺប្រទេសរបស់ Salah ផ្ទាល់ ( អេហ្ស៊ីប ) នឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតនេះ នៅអំឡុងខែមិថុនា និងកក្កដា៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់