Arsenal ប៉ះ Man Utd ក្នុងជុំទី៤នៃពាន FA Cup ស្របពេល Liverpool ធ្លាក់យប់មិញ

មាស សុផាណារ៉ុង January 8, 2019


 

អង់គ្លេស៖ ក្រុមរបស់ លោក Ole Gunnar Solskjaer ក្លឹបបិសាចក្រហម Manchester United នឹងត្រូវជួបក្លឹបកាំភ្លើងធំ Arsenal ក្នុងពានរង្វាន់ FA Cup ជុំទី៤ នេះបើយោងតាមលទ្ធផលនៃការចាប់ឆ្នោតដែលធ្វើឡើងកាលពីយប់មិញ។

ការប្រកួតទាំងស្រុងក្នុងជុំទី៣នៃពានរង្វាន់ដែលមានវ័យចំណាស់ជាងគេមួយនេះ បានបញ្ចប់កាលពីយប់មិញ ដោយគូចុងក្រោយ Wolves បានយកឈ្នះ Liverpool ដោយលទ្ធផល ២ទល់១ នៅលើទឹកដីរបស់ខ្លួន តាមរយៈគ្រាប់បាល់ពី Raul Jimenez និង Ruben Neves ខណៈ១គ្រាប់របស់ Liverpool រកបានដោយ Origi។

លទ្ធផលពីការចាប់ឆ្នោតជុំទី៤ ទាំងស្រុង Arsenal នឹងធ្វើជាម្ចាស់ផ្ទះទទួល Manchester United ខណៈដោយឡែកគូប្រកួតដ៏គួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន ការប៉ះគ្នារវាងក្រុមក្នុងក្របខ័ណ្ឌ Premier League រវាង Crystal Palace ទល់នឹងក្រុម Tottenham និងក្រុម Manchester City តតាំងជាមួយ Burnley ជាដើម។

ខាងក្រោមគឺជាលទ្ធផលនៃការចាប់ឆ្នោតទាំងស្រុង៖

សម្រាប់នៅក្នុងជុំទី៤នេះ ការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះពីថ្ងៃ២៥ ដល់ថ្ងៃទី២៨ ខែមករានេះ ដើម្បីរកក្រុមឈ្នះឡើងទៅជុំទី៥ ឬវគ្គ១៦ក្រុមចុងក្រោយ៕

 

ប្រភព៖ theguardian

ប្រែសម្រួល៖ ណារ៉ុង

 

មតិយោបល់