ការប្រជែងពាន Premier League នៅតែបន្ត ក្រោយ Man City បញ្ចប់ភាពមិនដែលចាញ់ Liverpool

មាស សុផាណារ៉ុង January 4, 2019


 

អង់គ្លេស៖ ការប្រជែងពាន Premier League នៅតែបន្តមាន ក្រោយពេលដែល Manchester City បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool បានសម្រេចកាលពីយប់មិញ តាមរយៈការយកឈ្នះក្នុងលទ្ធផល ២ទល់នឹង១ នៅសប្ដាហ៍ទី២១។

Sané បានក្លាយជាវីរបុសរបស់ Man City បន្ទាប់ពីរកគ្រាប់ជ័យជម្នះនៅនាទី៧២ គ្រាដែលការប្រកួតនេះមានលទ្ធផលស្មើនៅនាទី៦៤។ ចាប់ផ្ដើមដំបូង Sergio Aguero បានបើកការនាំមុខមុននៅនាទី៤០ រហូតដល់នាទី៦៤ Roberto Firmino តាមស្មើ មុននឹង Sane បញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ក្រុមហង្សក្រហមមួយនេះ បានត្រឹមសប្ដាហ៍ទី២១។

លទ្ធផលឈ្នះនេះ បានធ្វើឲ្យ Manchester City បន្តឈរនៅចំណាត់ថ្នាក់លេខ២ នៃក្របខណ្ឌ Premier League ដដែលប៉ុន្តែមានគម្លាតពិន្ទុតែ៤ពិន្ទុប៉ុណ្ណោះពីក្រោយ Liverpool៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់