បុគ្គលល្បីៗ និងកីឡាករពី Bundesliga ចេញវីដេអូផ្ញើរសារជូនពរ ជម្រើសជាតិឥណ្ឌា ក្នុងពាន AFC Asian Cup

មាស សុផាណារ៉ុង January 3, 2019


 

អាស៊ី៖ ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 នឹងចាប់ផ្តើមឆាប់ៗនេះ ហើយក្រុមមួយក្នុងចំណោមក្រុមដែលជាប់ពាក់ព័ន្ធ នៅក្នុងការប្រកួតជុំដំបូងក៏មានប្រទេសឥណ្ឌាផងដែរ។

កីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌាទាំងមូលត្រូវបានផ្តល់ឱ្យនូវការលើកទឹកចិត្តមួយកាលពីថ្ងៃម្សិលមិញ ដោយបានផ្ញើចេញពីក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ តាមរយៈការជូនពរឱ្យក្រុមទាំងអស់មានសំណាង ហើយជាពិសេសបានហៅឈ្មោះចំៗលើកីឡាករមួយចំនួន។

កីឡាករ Claudio Pizarro របស់ Werder Bremen បានហៅឈ្មោះ ខ្សែប្រយុទ្ធ Sunil Chhetri ប៉ុន្តែខ្សែប្រយុទ្ធ Mario Gotze ដែលជាអ្នករួមចំណែកជួយឲ្យអាល្លឺម៉ង់ ឈ្នះពានរង្វាន់ World Cup បានទទួលស្គាល់ជាពិសេសទេពកោសល្យរបស់កីឡាករវ័យក្មេង Anirudh Thapa ជាមួយនឹងសារថា «Anirudh, អ្នកមានអ្វីគ្រប់យ៉ាងដែល ដែលអាចធ្វើឲ្យអ្នកក្លាយជាតារាដ៏ល្បីប្រចាំប្រទេសនេះ»។

កីឡាករ Yann Sommer នៃក្រុម Borussia Monchengladbach បានឲ្យដំបូន្មានដល់អ្នកចាំទី Gurpreet Singh Sandhu ខណៈដែលខ្សែប្រយុទ្ធ Timo Werner បានហៅឈ្មោះ Jeje Lalpekhlua និងចុងក្រោយ លោក Lothar Matthaus ដែលជាអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង គឺជាអ្នកចុងក្រោយដែលផ្តល់នូវដំបូន្មានរបស់ខ្លួន ហើយជូនពរក្រុមជម្រើសជាតិឥណ្ឌា ឲ្យជួបតែសំណាងល្អ មុនពេលចាប់ផ្តើម AFC Asian Cup 2019 ដោយចាប់ផ្តើមការប្រកួតដ៏តឹងតែងទល់នឹងជម្រើសជាតិថៃ។

គួរបញ្ចាក់ថា ជម្រើសជាតិឥណ្ឌា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះអារ៉ាប់រួម, ថៃ និង បារ៉ែន តាមគម្រោងពានរង្វាន់នេះគឺគ្រោងនឹងប្រព្រឹត្តិទៅរយៈពេលជិត១ខែ ពោលគឺនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨៕

 

ប្រភព៖ foxsportsasia

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់