Son Heung-Min សុំទោសអ្នកគាំទ្រ Spur ដែលសុខចិត្តបោះបង់ក្លឹប ទៅជួយជម្រើសជាតិខ្លួន

មាស សុផាណារ៉ុង January 3, 2019


 

អង់គ្លេស៖ កីឡាករសញ្ជាតិកូរ៉ខាងត្បូង Son Heung-Min បានសម្ដែងការសុំទោសចំពោះអ្នកគាំទ្រ មុនពេលសម្រេចចិត្តពុំជួយក្លឹប Tottenham ដើម្បីចេញទៅជួយក្រុមជម្រើសជាតិរបស់ខ្លួន នៅក្នុងការប្រកួត AFC Asian Cup 2019 ចំពេលដែល Spurs កំពុងស្វែងរកការប្រជែងពានរង្វាន់ធំលើកដំបូងសម្រាប់រយៈពេល១១ឆ្នាំ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានខកខានការប្រកួត ចំនួន៣ប្រកួតម្ដងរួចមកហើយសម្រាប់ក្រុម គ្រាដែលរូបគេចូលខ្លួនបម្រើមាតុភូមិតាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍កីឡាករទ្វីបអាស៊ី Asian Games 2018 និងជួយឲ្យ U-23 កូរ៉េខាងត្បូងឈ្នះមេដាយមាសនាំឲ្យគេគេចពីផុតពីការចូលបំពេញកាតព្វកិច្ចយោធា។ បើទោះបីជាយ៉ាងណា Son នឹងខកខានការប្រកួតបើកឆាក ២ប្រកួតសម្រាប់កូរ៉េខាងត្បូង ក្នុងពូល C នៃពាននេះ ( ពូល C មាន កៀហ្ស៊ីស៊ីស្ថាន, ចិន និងហ្វីលីពីន ) ដោយរូបគេគ្រោងនឹងចូលរួមបន្ទាប់ពីការប្រកួតទល់នឹង Manchester United នៅថ្ងៃទី១៣ ខែមករា។

ប្រសិនបើក្រុមជម្រើសជាតិកូរ៉ខាងត្បូង ឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ នៅខែកុម្ភៈ នោះ Son អាចនឹងខកខានមិនអាចជួយ ក្រុម៤ប្រកួត នៃរដូវកាលនេះជាមួយ Spurs ដោយមានក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុម Fulham, Watford និង Newcastle ក៏ដូចជាការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Carabao Cup ទល់នឹង Chelsea។

Son បាននិយាយថា៖ «ពិតណាស់ ខ្ញុំមានអារម្មណ៍សោកស្តាយ ព្រោះខ្ញុំខកខានម្ដងហើយកាលពីខែកញ្ញា ( ជាប់ក្នុងការប្រកួត ​Asian Games )។ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះមិត្តរួមក្រុម អ្នកគាំទ្រ និងគ្រូបង្វឹករបស់ខ្ញុំ។ វាពិបាកណាស់ ពេលខ្លះអ្នកគិតថាវាជារឿងដែលគួរឲ្យសោកស្តាយបន្តិច ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរសម្រាប់ប្រទេសរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំអាចរក្សាទម្រង់លេងរបស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិ ហើយនៅពេលខ្ញុំត្រលប់មកទីនេះម្តងទៀត»។

សូមបញ្ជាក់ថា នៅរដូវកាល២០១៨-១៩ នេះ Son Heung-Min បានបង្ហាញខ្លួនបាន១៦ប្រកួត ទាត់បាល់បញ្ជូលទីបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បាល់បញ្ចប់ទីបាន៥ដង ផងដែរ ហើបច្ចុប្បន្នរួមចំណែកឲ្យក្លឹបឈរនៅចំណាត់ថ្នាក់លេខ៣ នៃលីគ៕

 

ប្រភព៖ skysports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់