រូបចម្លាក់ Ronaldo កំពុងត្រូវបានអ្នកគាំទ្រស្រីៗចាប់អារម្មណ៍ដោយភាពស្រឡាំងកាំងយ៉ាងខ្លាំង

មាស សុផាណារ៉ុង January 3, 2019


 

ព័រទុយហ្គាល់៖ រូបចម្លាក់សំរឹទ្ធរបស់ Cristiano Ronaldo ក្នុងទីក្រុង Funchal លើកោះ Madeira ប្រទេសព័រទុយហ្គាល់ កំពុងមានភាពស្រឡាំងកាំងយ៉ាងខ្លាំងដែលត្រូវបានអ្នកគាំទ្រស្រីៗចាប់អារម្មណ៍ ពោលគឺផ្នែកមួយនៃរូបចម្លាក់ទាំងមូលត្រូវបានគេដុសខាតយ៉ាងខ្លាំងរហូតឡើងរលូង។

អ្នកទស្សនាបានសម្លឹងមើលរូបចម្លាក់របស់គេដោយយកចិត្តទុកដាក់ចំពោះអតីតខ្សែប្រយុទ្ធក្រុម Manchester United និង Real Madrid ដែលឥឡូវនេះកំពុងរួមរស់ជាមួយក្រុម Juventus។ វាត្រូវបានដឹងថាអ្នកគាំទ្រស្រីៗចូលចិត្តផ្ដិតរូប ជាមួយនឹងការស្ទាប និងប៉ះនៅតំបន់ក្រលៀននៃរូបចម្លាក់នេះ។

គួរបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១៤ ដើម្បីជាការផ្ដល់កិត្តិយសដល់សមាជិកនៃក្លឹប Juventus រូបនេះ ក្នុងការឈ្នះ Ballon D’Or ៥ដង៕

 

ប្រភព៖ dailystar & mirror

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់