Aubameyang និង​ Kane រក​បាន​ម្នាក់​១​គ្រាប់បង្កើនគ្រាប់ Top Scorer និង​ជួយឲ្យក្រុមឈ្នះរៀងៗខ្លួន

មាស សុផាណារ៉ុង January 2, 2019


អង់គ្លេស៖ ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Aubameyang និង​ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Kane បានរក​គ្រាប់បាល់បាន​ម្នាក់​១​គ្រាប់បង្កើនគ្រាប់ Top Scorer និង​ជួយឲ្យក្រុមឈ្នះរៀងៗខ្លួនផងដែរ។

Pierre-Emerick Aubameyang បាន​ទាត់បាល់​បញ្ចូល​ទី​១​គ្រាប់​ ទល់​នឹង​ Fulham ក្នុងជំនួបយកឈ្នះ ៤ទល់១ នៅកីឡដ្ឋាន Emirates Stadium ដើម្បី​ឡើង​មកឈរលើគេវិញ​ក្នុង​តារាង​ Top Scorer នៃក្របខ័ណ្ឌ​​ Premier League បានសេចក្ដីថាបច្ចុប្បន្នកំពុងកាន់១៤គ្រាប់ក្នុងដៃ ស្របពេលដែល Harry Kane ដែល​រក​បាន​១​គ្រាប់​ដូចគ្នា​​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspurs យក​ឈ្នះ​ Cardiff City ៣​ទល់​នឹង​០​ ក៏បង្កើនដល់១៤គ្រាប់ដូចគ្នា។

កីឡាករ១រូបទៀតដែលតាមពីក្រោយ គឺ Salah បច្ចុប្បន្ន​មាន​១៣​គ្រាប់ ខណៈថ្ងៃយប់ស្អែកត្រូវមានភារកិច្ចធំ ក្នុងជំនួបទល់នឹងគូប្រជែងជើងឯក Manchester City យ៉ាងណា Salah អាចនឹងមានឱកាសបង្កើនគ្រាប់ តែក៏អាចនឹងមិនអាចរកគ្រាប់បាល់បានផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់