Sanfrecce Hiroshima ប្រកាសបញ្ចប់កិច្ចសន្យាជាមួយ Teerasil Dangda

មាស សុផាណារ៉ុង December 31, 2018


ថៃ៖ ក្លឹបបាល់ទាត់នៃលីគកំពូលជប៉ុន Sanfrecce Hiroshima កាលពីថ្ងៃអាទិត្យបានធ្វើការប្រកាសថា ឈានដល់ការបញ្ចប់កិច្ចសន្យាជាផ្លូវការជាមួយកីឡាករសញ្ជាតិថៃ Teerasil Dangda ក្រោយពីការខ្ចីជើង១រដូវកាលពេញ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹប Sanfrecce ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹបថៃ Muangthong United លើកិច្ចព្រមព្រៀងមួយដែលចាប់ផ្តើមពីខែកុម្ភៈ រហូតដល់ចុងខែធ្នូ។ រូបគេបានទាត់បាល់បញ្ចូលទីបាន៦គ្រាប់ នៅក្នុងការបង្ហាញខ្លួនចំនួន៣២លើក បានជួយឲ្យ Sanfrecce បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៃក្របខណ្ឌ J League តាមពីក្រោយ Kawasaki Frontale ក្នុងក្របខ័ណ្ឌ J-League ដែលមាន១៨ក្រុម។

សូមបញ្ជាក់ថា Teerasil Dangda រកគ្រាប់បាល់ទាត់បញ្ចូលទីបាន ៤២គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥លើក សម្រាប់ក្រុមជម្រើសជាតិថៃ។ រូបគេធ្លាប់បានចុះហត្ថលេខាចូលរួមជាមួយ Manchester City កាលពីនៅជាយុវជន ប៉ុន្តែពុំមានឱកាសបង្ហាញខ្លួនឡើយ ហើយធ្លាប់ប្រកបអាជីពនៅក្នុងប្រទេសស្វ៊ីស និងអេស្ប៉ាញ ផងដែរ៕

 

ប្រភព៖ bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់