Man City ឡើងមកលេខ២វិញ ប៉ុន្តែនៅតែមានគម្លាត៧ពិន្ទុពី Liverpool

មាស សុផាណារ៉ុង December 31, 2018


អង់គ្លេស៖ Manchester City បានឡើងមកលេខ២ វិញ​បន្ទាប់​ពី​យក​ឈ្នះ​ Southampton ៣​ទល់​នឹង​១​ក្រៅ​ដី​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២០ កាលពីម្សិលមិញ ប៉ុន្តែនៅតែមានគម្លាត៧ពិន្ទុពី Liverpool។​

Silva រក​បាន​១​គ្រាប់​មុន​នៅ​១០​នាទី​ដំបូង​ឲ្យ​ Man City តែ​ម្ចាស់​ផ្ទះ​តាម​ស្មើ​បាន​វិញ​ដោយ​កីឡាករ​​ Højbjerg​ នៅ​នាទី​៣៧។​​ បន្ទាប់មក​ Ward-Prowse បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​១គ្រាប់ មុន​ពេល​ដែល​ Agüero បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៤៥+៣។ ជ័យ​ជម្នះ​ដែល​បាន​ធ្វើ​ឲ្យ​ City ឡើង​ទៅ​លេខ​២​​លើ​ Tottenham Hotspur វិញបន្ទាប់ពីក្រុមនេះ​ចាញ់​ Wolve កាល​ពី​ថ្ងៃ​សៅរ៍ ក្នុងដីខ្លួនឯង។​

ដោយឡែក Manchester United ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​ Ole Gunnar Solskjaer បាន​បន្ត​ដំណើរ​យ៉ាង​រលូន​ក្រោយ​យក​ឈ្នះ​ Bournemouth ដោយ​លទ្ធផល​៤​ទល់​នឹង​១ នាំឲ្យបង្កើនគម្លាតកៀក Arsenal ៣ពិន្ទុ និងប្រអប់ ​Top 4 ចំនួន៨ពិន្ទុ។

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់