Muangthong ខ្វះខាតកម្លាំងការពារស្ដាំ រហូតឈានទៅខ្ចីជើងកីឡាករពីក្លឹបឈរលេខ៨នៅលីគថៃឆ្នាំមុន

មាស សុផាណារ៉ុង December 27, 2018


ថៃ៖ មុននេះបន្តិចក្លឹបបាល់ទាត់ Muangthong United បានធ្វើការប្រកាសពីការនាំចូលកីឡាករថ្មីក្នុងលក្ខខណ្ឌខ្ចីជើង លេងក្នុងតួនាទីការពារស្ដាំ បន្ទាប់ពីតំណែងមួយនេះខ្វះខាតចាប់តាំងពីកីឡាករកូនកាត់ថៃ បារាំង Tristan Do ចាកចេញទៅកាន់ Bangkok United។

កីឡាករថ្មីនេះមានឈ្មោះថា Suphanan Bureerat ផ្ទេរមកពីក្លឹប Samuth Prakan City FC ( ទើបតែប្ដូរឈ្មោះពី Pattaya United ) ដែលជាក្រុមបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៨ នៅលីគកំពូលថៃកាលពីរដូវកាលមុន។ សម្រាប់ការនាំយកកីឡាករវ័យ២៥ឆ្នាំរូបនេះ គឺត្រូវបានដឹងថាដោយសារក្លឹបខ្វះខាតតំបន់ការពារស្ដាំស្រាប់ ហើយអ្វីដែលពិសេសនោះសាមីខ្លួនផ្ទាល់ក៏ចង់មកចូលរួមជាមួយ Muangthong United គ្រាដែលធ្លាប់ជាយុវជនកាលពីឆ្នាំ២០១០។

Muangthong United មកទល់ពេលនេះទើបតែនាំចូលកីឡាករបាន៣រូបប៉ុណ្ណោះ ចាប់តាំងពីបើកទីផ្សាដោះដូរកីឡាករនៃលីគថៃ ពោលគឺកីឡាករយូហ្គូស្លាវី Mario Gjurovski និងកីឡាករ Aung Thu របស់មីយ៉ាន់ម៉ា៕

 

ប្រភព៖ siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់