មកស្គាល់កីឡដ្ឋានទាំង៨ ដែលត្រូវត្រៀមសម្រាប់ការប្រកួតពាន AFC Asian Cup 2019 នៅអារ៉ាប់

មាស សុផាណារ៉ុង January 4, 2019


 

អារ៉ាប់រួម៖ នៅថ្ងៃទី០៥ស្អែកនេះ ការប្រកួតបាល់ទាត់ពានរង្វាន់ដ៏ធំជាងគេប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នឹងត្រូវចាប់ផ្ដើម ដែលប្រទេសអារ៉ាប់រួមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ជាមួយនឹងសមាសភាពក្រុមចំនួន២៤ចូលរួម ចេញពី៥តំបន់ធំៗក្នុងទ្វីបដែលមានសមាជិកសរុប ៤៧ប្រទេសមួយនេះ។

ក្រុមទាំង២៤ដែលត្រូវបានឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ៣ឆ្នាំនោះ នឹងត្រូវបែងចែកចេញជា៦ពូល ក្នុង១ពូលមាន៤ក្រុម ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ដដែលនេះនឹងត្រូវប្រើប្រាស់កីឡដ្ឋានរហូតដល់ទៅ៨ ដើម្បីរៀបចំការប្រកួតទាំងស្រុង ដោយយ៉ាងហោចណាស់ក្នុង១កីឡដ្ឋាន អាចប្រើប្រាស់សម្រាប់ការប្រកួតបាន៨ដង។

កីឡដ្ឋានទាំង៨ដែលត្រូវរៀបចំបម្រើដល់ការប្រកួតរួមមាន កីឡដ្ឋាន Zayed Sports City Stadium, Mohammed Bin Zayed Stadium និង Al Nahyan Stadium ក្នុងទីក្រុង Abu Dhabi កីឡដ្ឋាន Hazza Bin Zayed Stadium និង Khalifa Bin Zayed Stadium ក្នុងទីក្រុង Al Ain កីឡដ្ឋាន Al-Maktoum Stadium និង Maktoum bin Rashid Al Maktoum Stadium ក្នុងទីក្រុង Dubai និងចុងក្រោយកីឡដ្ឋាន Sharjah Stadium ក្នុងទីក្រុង Sharjah។

ខាងក្រោមគឺជារូបភាពនៃកីឡដ្ឋានទាំង៨ដែលនឹងត្រូវប្រើប្រាស់ក្នុងពានរង្វាន់ AFC Asian Cup 2019៖

កីឡដ្ឋាន Zayed Sports City Stadium ផ្ទុកទស្សនិកជនបានប្រមាណ ៤៣,៦៣០ នាក់

កីឡដ្ឋាន Mohammed Bin Zayed Stadium ផ្ទុកទស្សនិកជនបានប្រមាណ ៤២,០៥៦ នាក់

កីឡដ្ឋាន Al Nahyan Stadium ផ្ទុកទស្សនិកជនបានប្រមាណ ១២,០០០ នាក់

កីឡាដ្ឋាន Hazza Bin Zayed Stadium ផ្ទុកទស្សនិកជនបានប្រមាណ ២៥,៩៦៥ នាក់

កីឡដ្ឋាន Khalifa Bin Zayed Stadium ផ្ទុកទស្សនិកជនបានប្រមាណ ១៦,០០០ នាក់

កីឡដ្ឋាន Al-Maktoum Stadium ផ្ទុកទស្សនិកជនបានប្រមាណ ១៥,០០០ នាក់

កីឡដ្ឋាន Maktoum bin Rashid Al Maktoum Stadium ផ្ទុកទស្សនិកជនបានប្រមាណ ១២,០០០ នាក់

កីឡដ្ឋាន Sharjah Stadium ផ្ទុកទស្សនិកជនបានប្រមាណ ១១,០៧៣ នាក់

គួរបញ្ជាក់ថា តាមគម្រោងពានរង្វាន់នេះគឺគ្រោងនឹងប្រព្រឹត្តិទៅរយៈពេលជិត១ខែ ពោលគឺនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ស្អែកនេះហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨៕

 

រូបភាព៖ google

អត្ថបទ៖ ណារ៉ុង

មតិយោបល់