ជម្រើសជាតិថៃ បង្ហាញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ទៅប្រកួតពាន AFC Asian Cup

មាស សុផាណារ៉ុង December 27, 2018


ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃនៅថ្ងៃទី២៧ ខែធ្នូ នេះបានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួន២៣នាក់ចុងក្រោយ ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 នៅអារ៉ាបរួម ដើមឆ្នាំ២០១៩ខាងមុខនេះ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិស៊ែប៊ី លោក Milovan Rajevac បានសម្រេចជ្រើសរើសយកកីឡាករចំនួន២៣រូប ក្នុងនោះក៏មានសមាជិកសំខាន់ៗដែលប្រកបអាជីពនៅក្រៅប្រទេសជាពិសេសពីលីគកំពូលជប៉ុន ផងដែរ ដើម្បីត្រៀមតតាំងជាមួយក្រុមខ្លាំង៣ក្នុងពូលរួមគ្នាជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន។

កីឡាករដែលត្រូវបានកោះហៅបឋមរួមមាន៖

 

ប្រែសម្រួលជាភាសាអង់គ្លេស៖

អ្នកចាំទី: Siwarak Tedsungneon (Buriram UTD), Chatchai Butrprom (Chiang Rai UTD), Saranon Anu-in (Chaing Rai UTD)

ខ្សែការពារ: Korakot Wiriya-udomsiri (Buriram UTD), Pansa Hemviboon (Buriram UTD), Chaloempong Koedkaeo (Nakhon Ratchasima FC), Somchai Tristan Do (Bangkok UTD), Mika Chunuansri (Bangkok UTD), Adisorn Promrak (Muangthong UTD), Teerathon Boonmathan (V. Kobe), Suphan Thongsong (Suphanburi FC)

ខ្សែបម្រើ: Sasaluck Haiprakone (Buriram UTD), Pokklao Anan (Bangkok UTD), Sumanya Purisai (Bangkok UTD), Sanrawat Dechmitr (Bangkok UTD), Thanaboon Kesarat (BG Pathum United), Thitiphan Puangchand (BG Pathum United), Chanathip Songkrasin (C. Sapporo)

ខ្សែប្រយុទ្ធ: Suphachai Chaided (Buriram UTD), Teerasil Dangda (S. Hiroshima), Adisak Kraison (Muangthong UTD), Chananan Pombuppha (Suphanburi FC), Siroj Chatthong (PT Prachuap)

កីឡាករដែលត្រូវបានកាត់ចេញរួមមាន អ្នកចាំទី Kawin Thammasatchanan (Oud-Heverlee Leuven), Peeraphat Notechaiya (Bangkok UTD), Shinnaphat Lee-oh (Chiang Rai UTD) និង Suphachok Sarachat (Buriram UTD)។

សូមបញ្ជាក់ថា កីឡាករទាំង២៣រូបនេះ នឹងត្រូវធ្វើដំណើរទៅប្រទេសអារ៉ាប់រួម ថ្ងៃទី៣០ ខែធ្នូនេះ ដើម្បីឈានទៅប្រកួតនាខែក្រោយចន្លោះពីថ្ងៃទី​០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួម៕

 

រូបភាព៖ FA Thailand

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់