កីឡាករកូនកាត់ ថៃ-បារាំង មួយរូបទៀតចេញទៅប្រកបអាជីពនៅលីគទី២ជប៉ុន

មាស សុផាណារ៉ុង December 26, 2018


ថៃ៖ កីឡាករកូនកាត់ថៃបារាំង Chakkit Laptrakul នៃក្លឹប BG Pathum United FC ( អតីត ​Bangkok Glass FC ) បានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងការផ្ទេរទៅចូលរួមជាមួយក្រុម Tokushima Vortis នៅលីគលំដាប់ទី២ជប៉ុន ( J-League 2 ) សម្រាប់កិច្ចសន្យាខ្ចីជើង១ឆ្នាំ។

ពីដើមឡើយធ្លាប់មានសេចក្ដីរាយការណ៍ តាមរយៈសម្ដីរបស់ប្រធានក្លឹប លោក Pavin Bhirombhakdi បានបញ្ជាក់ថានឹងមានកីឡាកររបស់ខ្លួនទៅប្រកបអាជីពនៅលីគជប៉ុន រហូតដល់ចុងក្រោយបានឈានដល់កិច្ចព្រមព្រៀងជាមួយ Tokushima Vortis ដែលជាក្រុមមួយនៅ ( J-League 2 ) ខណៈ Chakkit Laptrakul នឹងធ្វើដំណើរទៅប្រទេសជប៉ុនហើយដើម្បីចាប់ផ្ដើមហ្វឹកហាត់ មុននរដូវកាលថ្មីមកដល់។

សម្រាប់ Chakkit Laptrakul បច្ចុប្បន្នមានវ័យ២៤ឆ្នាំ បានផ្លាស់មកចូលរួមជាមួយក្លឹប BG Pathum United FC កាលពីរដូវកាលមុន ខ្សែបម្រើស្លាបរូបនេះ អាចរកគ្រាប់បាល់បាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទីបាន៧ដង ពីការបង្ហាញខ្លួនសរុបចំនួន២៩ប្រកួត។ កីឡាកររូបនេះ ពុំដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឡើយចាប់តាំងពីកម្រិតយុវជនមក៕

 

ប្រភព៖ bangkokglassfc

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់