អតីតកីឡាករ Arsenal ម្នាក់ថា Man Utd លេងល្អដូចទើបតែរួចចេញពីគុក

មាស សុផាណារ៉ុង December 24, 2018


 

អង់គ្លេស៖ អតីតខ្សែការពារកណ្ដាល របស់ក្រុមកាំភ្លើងធំ Arsenal លោក Martin Keown បានលើកឡើងនៅក្រោយពេលដែលឃើញ Manchester United ត្រលប់មករកជ័យជម្នះយ៉ាងត្រចេះត្រចង់ជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ កាលពីចុងសប្ដា៍កន្លងទៅនេះថា ដូចជាទើបតែរួចចេញពីគុក។

លោក Keown បានលើកឡើងថា៖ «ការខកចិត្តរបស់ Manchester United បានធ្វើឲ្យពួកគេលេងដូចត្រូវបានគេដោះលែងពីពន្ធនាគារ … លោក Ed Woodward នៅតែស្ថិតជាចម្ងល់ថាហេតុអ្វីបានជាលោកមិនបណ្តេញលោក Jose Mourinho ឱ្យបានឆាប់ជាងនេះ។ មើលទៅកីឡាករទាំង១១នាក់របស់ Manchester United ហាក់ដូចជាត្រូវបានដោះលែង»។

រយៈពេលយូរគួរសមក្នុងរដូវកាលនេះវាហាក់ដូចជាយ៉ាប់ភ្នែកក្នុងការទស្សនាក្រុម Man United ប៉ុន្តែការទទួលជ័យជម្នះលើក្រុម Cardiff កាលពីចុងសប្ដាហ៍ ដូចជាទាញភាពអស្ចារ្យត្រលប់មកវិញ និងជាអារម្មណ៍របស់កីឡាករ។

នោះហើយជារបៀបដែល Man Utd ធ្លាប់លេងជាមួយគូប្រជែងរបស់ពួកគេ។ ក្រុមនេះមើលទៅហាក់ដូចជាវាអាចត្រូវបានជ្រើសរើសដោយ Sir Alex Ferguson។ នោះគឺជាគុណសម្បត្តិដ៏អស្ចារ្យរបស់ Ole Gunnar Solskjaer៕

 

ប្រភព៖ dailymail

អត្ថបទ៖ ណារ៉ុង

មតិយោបល់