គ្រូ Spur ដាក់ខ្លួនក្រោយឈ្នះយប់មិញ ថា Liverpool និង Man City ជាក្រុមដែលទំនងឈ្នះពានច្រើនជាង

មាស សុផាណារ៉ុង December 24, 2018


អង់គ្លេស៖ ក្រុមមាន់​ខ្នាយ​មាស​ Tottenham Hotspur កាលពីយប់មិញបានបំបាក់​ Everton ក្រៅ​ផ្ទះ​ដោយ​លទ្ធផល​រហូត​ ៦-២ ដែលនាំឲ្យពួកគេ​ឈរ​លេខ​៣​នៅ​ក្នុង​តារាង Premier League តាមពី​​ក្រោម​ Man City ត្រឹម​​២​ពិន្ទុ និង​ក្រោម​លេខ​១​ Liverpool ចំនួន​៦​ពិន្ទុ។​​​​

ចំពេលដែលកំពុងទទួលលទ្ធផលបែបនេះ លោក​ Mauricio Pochettino នៅតែមានសុទិដ្ឋិនិយមថា Liverpool និង​ Manchester City គឺ​ជា​ក្រុម​អាច​​ប្រជែង​តំណែង​ជើង​ឯក​យ៉ាង​ពិត​ប្រាកដ​សម្រាប់​រដូវ​កាល​នេះ។​

លោក Pochettino ដែលត្រូវបានដឹងថាមានទំនាក់ទំនងទៅដឹកនាំក្រុម Manchester United បន្ទាប់ពីការបណ្តេញលោក Jose Mourinho បាននិយាយថា៖ «វាពិតជាលំបាកខ្លាំងណាស់ក្នុងការឈ្នះពាន Premier League ប៉ុន្តែយើងនឹងព្យាយាម។ ក្រុមដែលទំនងគឺ Liverpool និង Manchester City ។ យើងក៏នៅទីនោះ ប៉ុន្តែក៏មាន Chelsea, Arsenal និង Manchester United»។

 

ប្រភព៖ BBC

អត្ថបទ៖ ណារ៉ុង

មតិយោបល់