Real Madrid ​លើក​ពាន FIFA Club World Cup ជា​លើក​ទី​៣ជាប់ៗគ្នា

មាស សុផាណារ៉ុង December 23, 2018


អារ៉ាប់រួម​៖ Real Madrid បាន​លើក​ពាន FIFA Club World Cup ជា​លើក​ទី​៣ជាប់ៗគ្នា បន្ទាប់​ពីបានយកឈ្នះលើក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់រួម​ Al Ain ៤-១ ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​​កាល​ពី​យប់​មិញ​។

គ្រាប់បាល់ទាត់៤គ្រាប់​របស់​ Real រក​បាន​ដោយ​កីឡាករ​ L. Modrić ​នៅ​នាទី​១៤ Marcos Llorente នាទី​៦០ Sergio Ramos នាទី​៧៨ និង​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ក្រុម​ម្ចាស់​ផ្ទះ​​នៅ​នាទី​៩០+១ ស្របពេលម្ចាស់ផ្ទះ Al Ain រកបាន​១​គ្រាប់​ដោយ​កីឡាករ T. Shiotani នៅ​នាទី​៨៦។ ជ័យជម្នះនេះបានសេចក្ដីថា Ral Madrid ក្លាយជាក្រុមដែលឈ្នះពាននេះច្រើនជាងគេពោលគឺ៤ដង ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ២០០០៕

 

រូបភាព៖ Real Madrid

អត្ថបទ៖ ណារ៉ុង

មតិយោបល់