ថៃ ចេញអាវជម្រើសជាតិសម្រាប់ប្រើប្រាស់ក្នុងពានជើងឯកទ្វីបអាស៊ី ២០១៩

មាស សុផាណារ៉ុង December 18, 2018


ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃត្រូវបានក្រុមហ៊ុនផលិតសម្លៀកបំពាក់ក្នុងស្រុក បង្ហាញឯកសណ្ឋានថ្មីសម្រាប់ការប្រកួតក្នុងពានជើងឯកទ្វីបអាស៊ី២០១៩ AFC Asain Cup 2019 ដែលនឹងចាប់ផ្ដើមនៅដើមខែក្រោយ។

ឯកសណ្ឋានថ្មីនេះ ចែកចេញជា៣ឈុត រួមមាន ពណ៌ខៀវ ប្រើប្រាស់សម្រាប់ការប្រកួតក្នុងដី ពណ៌ក្រហម សម្រាប់ការប្រកួតក្រៅដី និងពណ៌ស ជាឈុតទី៣ ស្របពេលដែលអ្នកចាំទីមានពណ៌បៃតងចាស់ ជាមួយពណ៌ផ្ទៃមេឃ។

គួរដឹងដែរថា ជម្រើសជាតិថៃ នឹងត្រូវតតាំងជាមួយក្រុមខ្លាំង៣ក្នុងពូល A ជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន ដែលនឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី​០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួុម៕

 

រូបភាព៖ FA Thailand & Warrix

អត្ថបទ៖ ណារ៉ុង

មតិយោបល់