វៀតណាម ធានាកៅអីទៅវគ្គផ្ដាច់ព្រ័ត្របានសម្រេច ក្រោយបន្តឈ្នះហ្វីលីពីន ជាលើកទី២

មាស សុផាណារ៉ុង December 6, 2018


វៀតណាម៖ ទីបំផុត ក្រុមជម្រើសជាតិវៀតណាម បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាផ្លូវការនៃពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពីបានយកឈ្នះជាថ្មីម្ដងទៀតលើ ហ្វីលីពីន ដោយលទ្ធផល២ទល់១ ( សរុបទាំង២ជើង ៤ទល់២ ) នៅលើកីឡដ្ឋាន ​May Dinh ដែលជាទឹកដីរបស់ខ្លួន។

គ្រាប់របស់ក្រុមទាំង២គឺកើតមានឡើងនៅក្បែរនឹងបញ្ចប់ការប្រកួតទៅហើយ ពោលគឺ ម្ចាស់ផ្ទះបានទាត់បាល់បញ្ចូលទីនាំមុខមុនដល់ទៅ២គ្រាប់ នៅនាទី៨៣ ដោយកីឡាករ Nguyen Quang Hai និងគ្រាប់ទី២នៅនាទី៨៧ ដោយកីឡាករ Nguyen Cong Phuong ខណៈក្រុមភ្ញៀវសងវិញបាន១គ្រាប់ដោយកីឡាករ Jame Younghusband នៅនាទី៨៩។

ដូច្នេះលទ្ធផលបែបនេះបានសេចក្ដីថា វៀតណាម នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួប ម៉ាឡេស៊ី ដែលឈ្នះថៃ កាលពីម្សិលមិញ ខណៈការប្រកួតនឹងធ្វើឡើងជើងទី១ នៅថ្ងៃទី១១ ខែធ្នូ ខណៈជើងទី២ នៅថ្ងៃទី១៥ ខែដដែល៕

 

រូបភាព៖​ VTC News

អត្ថបទ៖ ណារ៉ុង

មតិយោបល់