មិត្តរួមសញ្ជាតិជប៉ុនជំនាន់ជាមួយ Honda ផ្លាស់ទៅចូលរួមជាមួយ Buriram United

មាស សុផាណារ៉ុង December 6, 2018


ថៃ៖ កីឡាករសញ្ជាតិជប៉ុន និងជាអតីតសមាជិកនៃក្រុមជម្រើសជាតិកាលពីជំនាន់ជាមួយ Kesukie Honda គឺកីឡាករ Hajime Hosogai ត្រូវបានសេចក្ដីរាយការណ៍បង្ហាញថាបានផ្លាស់ទៅចូលរួមជាមួយក្លឹប Buriram United ដែលជាសមាជិកនៅលីគកំពូលថៃ សម្រាប់រដូវកាល២០១៩ខាងមុខនេះ។

នៅលើគណនីអ៊ីនស្តារក្រាម ( Instagram ) ផ្លូវការរបស់កីឡាកររូបនេះ​ បានបង្ហោះសារប្រាប់ទៅដល់អ្នកគាំទ្របាល់ទាត់ថៃ ជាពិសេសក្លឹបបាល់ទាត់ Buriram United និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយក្លឹបភាគឥសាន្តនៃប្រទេសថៃមួយនេះ បើទោះបីជាក្លឹបផ្ទាល់មិនទាន់ប្រកាសជាផ្លូវការក៏ដោយ។ យ៉ាងណាមិញមិនមានព័ត៌មានបញ្ជាក់ថាក្លឹបចុះកុងត្រាជាមួយកីឡាករវ័យ៣២ឆ្នាំនេះ ក្នុងកិច្ចសន្យារយៈពេលប៉ុន្មានឆ្នាំនោះឡើយ។

សម្រាប់ Hajime Hosogai ត្រូវបានទទួលស្គាល់ថាជាកីឡាករដែលមានបទពិសោធជោគជាំនៅក្នុងទ្វីបអាស៊ី ជាមួយនឹងការបង្ហាញខ្លួន៣០ប្រកួត និងទាត់បាល់បញ្ជូលទីបាន១គ្រាប់ ខណៈអ្វីដែលគួរអោយចាប់អារម្មណ៍កីឡាកររូបនេះធ្លាប់បានប្រកបអាជីពជោគជាំនៅលីគកំពូលអាល្លឺម៉ង ដូចជា Bayer 04 Leverkusen, FC Augsburg, Hertha Berlin, VfB Stuttgard ក្នុងរយៈពេលជាង៧ឆ្នាំ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់