Man U ចែកពិន្ទុជាមួយ Arsenal ស្របពេល Chelsea ចាញ់ជាលើកទី២

មាស សុផាណារ៉ុង December 6, 2018


អង់គ្លេស៖ Manchester United បានត្រឹមចែកពិន្ទុគ្នាជាមួយ Arsenal ក្រោយបញ្ចប់ក្នុងលទ្ធផល ២ទល់នឹង២ ក្នុងជំនួបសប្ដាហ៍ទី១៥នៃពាន Premier League នៅលើទឹកដីខ្លួនឯង។

Mustafi ជាអ្នករកគ្រាប់ទី១ឲ្យ Arsenal មុននៅនាទី២៦ មុន Martial ស៊ុតតាមស្មើនៅប៉ុន្មាននាទីបន្ទាប់។ កាំភ្លើងធំបាននាំមុខសារជាថ្មីនៅវគ្គទី២ បន្ទាប់ពី Rojo ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៦៨ ប៉ុន្តែគ្រាន់តែកែបាល់វិញភ្លាម Lingard បានជួយ Man UTD តាមស្មើភ្លាមៗម្ដងទៀតនៅនាទី៦៩ និងរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត។ លទ្ធផលបែបនេះបានសេចក្ដីថា Arsenal បាននឹងកំពុងបន្តកំណត់ត្រារបស់ខ្លួន ដោយពុំទាន់ស្គាល់ពាក្យថាចាញ់២០ប្រកួតជាប់គ្នា។

ដោយឡែកគូខ្លាំងយប់មិញផងដែរ Chelsea វិញបែរជាភ្លាត់ចាញ់ Wolverhampton ២ទល់១ ដែលជាបរាជ័យលើកទី២នៅក្នុងរដូវកាលនេះ ស្របពេល Liverpool បន្តភាពឈ្នះរបស់ខ្លួន ដើម្បីប្រដេញ Man City។

លទ្ធផលយប់មិញ៖

តារាងពិន្ទុសរុប៖

 

រូបភាព៖ Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់