Mourinho បដិសេធមិនផ្ដល់ព័ត៌មានអំពីកីឡាកររបួសដល់ទូរទស្សន៍របស់ក្លឹប

មាស សុផាណារ៉ុង December 5, 2018


អង់គ្លេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានជ្រើសរើសមិនផ្តល់ព័ត៌មានអំពីកីឡាកររបួស នៅពេលដែលទូរទស្សន៍របស់ក្លឹបសួរនាំមុនការប្រកួតទល់នឹង Arsenal។

Man UTD ប្រកួតជាមួយនឹងក្រុមកាំភ្លើងធំ Arsenal យប់នេះ ដើម្បីស្វែងរកជ័យជម្នះក្នុងលីគជាលើកដំបូង ចាប់តាំងពីថ្ងៃទី០៣ ខែវិច្ឆិកា ( ឈ្នះ Bournemouth ) ដោយត្រូវតតាំងនឹងក្រុមដែលមាន៨ពិន្ទុនៅពីលើមួយនេះ។

ក្រុមរបស់ លោក Mourinho មិនមានខ្សែការពារ Victor Lindelof, Chris Smalling និង Eric Bailly ឡើយ ខណៈដែលពួកគេខកចិត្តក្នុងលទ្ធផលស្មើ ២-២ ទល់នឹងក្រុម Southampton កាលពីថ្ងៃសៅរ៍ ហើយត្រូវបាន MUTV ស្នើឱ្យធ្វើបច្ចុប្បន្នភាពលើវិបត្តិបញ្ហារបួសក្នុងតំបន់ការពារ តែបុរសវ័យ៥៥ឆ្នាំរូបនេះ បានឆ្លើយថា «ខ្ញុំមិនចង់ធ្វើបច្ចុប្បន្នភាពដល់អ្នកទេ។ ខ្ញុំចង់ឱ្យទូរទស្សន៍ Arsenal សួរសំណួរដូចគ្នាប៉ុន្តែពួកគេមិនធ្វើទេ ពួកគេលាក់អ្វីៗទាំងអស់ ដូច្នេះហេតុអ្វីខ្ញុំគួរឆ្លើយចំពោះអ្នក?»

យ៉ាងណាមិញនៅលើគេហទំព័រផ្លូវការបានបបង្ហាញអំពីឈ្មោះកីឡាកររបួស ជាច្រើននៅតំបន់ការពារ Chris Smalling, Eric Bailly and Luke Shaw ខណៈ Victor Lindelof នឹងខកខានការប្រកួត ជាមួយនឹង Asley Young ដែលជាប់ពិន័យដោយសារមានកាតលឿង៥ដងក្នុងរដូវកាលនេះ រីឯតំបន់ប្រយុទ្ធ ជាកង្វល់ Romelu Lukaku ជាមួយ Marcus Rashford ដែលផ្លាស់ប្ដូរចេញពេលប៉ះ Southampton កាលពីចុងសប្ដាហ៍ដោយសារបួសក៏អាចរួមដំណើរជាមួយ Alexis Sanchez ដែលរងរបួសរហូតដល់ឆ្នាំថ្មីមកដល់ផងដែរ។

បញ្ជាក់ការប្រកួតរវាង Manchester United ជាមួយ Arsenal ស្ថិតក្នុងជំនួបសប្ដាហ៍ទី១៥ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៣យប់រំលងអាធ្រាត៕

 

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់