រដូវកាលស៊យសម្រាប់ លោក Mark Hughes ក្នុងឆ្នាំ២០១៨នេះត្រូវក្លឹប២បណ្តេញចេញពីតួនាទី

មាស សុផាណារ៉ុង December 4, 2018


អង់គ្លេស៖ កាលពីល្ងាចម្សិលមិញម៉ោងនៅកម្ពុជា ក្លឹប​ Southampton បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នក​ចាត់ការ​ Mark Hughes បន្ទាប់​ពី​ស្មើ​ជាមួយ​ក្លឹប​ Manchester United ក្នុង​លទ្ធផល ២-២ កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ រួមជាមួយលទ្ធផលមិនល្អជាច្រើនទៀត។

រយៈពេល​៨​ខែ​ក្រោម​ការ​ដឹកនាំ​របស់ ​លោក Mark Hugh​es ក្លឹប​ Southampton ស្គាល់​ពាក្យ​ថា​ ឈ្នះ តែ​៥​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម២៧​ប្រកួត​គ្រប់​ពានរង្វាន់ទាំងអស់ ​ខណៈក្នុង​ Premier League ឈ្នះ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ ហើយ​កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​១៨​ ដែល​ជា​តំបន់​កាត់ចោល​។

រឹតតែគួរអោយចាប់អារម្មណ៍ក្នុងឆ្នាំ២០១៨នេះ លោក Mark Hugh​es ដែលមានការងារធ្វើជាមួយក្លឹប២នោះ គឺបរាជ័យទាំង២ក្លិប ដោយត្រូវក្លិបបណ្តេញចេញដូចគ្នា ពោលគឺ កាលពីដើមខែមករា គ្រាដែលលោកបានចំណាយពេលជាមួយ Stoke City ច្រើនជាង៥ឆ្នាំ ទីបំផុតក៏ត្រូវបានបណ្តេញចេញពីតួនាទី រហូតដល់ពាក់កណ្ដាលខែមិនាលោកក៏ទទួលបានឱកាសដឹកនាំ Southampton ត្រឹមខែធ្នូនេះក៏ទទួលបានដំណឹងអាក្រក់នេះតែម្ដង។

លោក Kevin Devis ( ជំនួយការ​គ្រូ​បង្វឹក ) ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន គ្រាដែលក្លឹប​មិន​ទាន់​ប្រកាស​បេក្ខភាព​អ្នក​ចាត់ការ​ថ្មីជា​ផ្លូវ​ការនៅឡើយទេ៕

 

អត្ថបទ៖ ណារ៉ុង​

មតិយោបល់