ស្ថិតិដ៏ជោគជ័យរបស់កីឡាករថៃ៣រូប ដែលប្រកបអាជីពនៅលីគកំពូលជប៉ុនរដូវកាល២០១៨នេះ

មាស សុផាណារ៉ុង December 3, 2018


ជប៉ុន៖ សមាជិកនៃក្រុមជម្រើសជាតិថៃ៣រូប ដែលបានចេញទៅប្រកបអាជីពនៅលីគកំពូលជប៉ុន ( J-League 1 ) រួមមាន Chanathip Songkrasin, Teerasil Dangda និង Theerathon Bunmathan បានបញ្ចប់បេសកកម្មរបស់ខ្លួនរៀងៗខ្លួនហើយកាលពីចុងសប្ដាហ៍កន្លងទៅក្រោយចំណាយពេល១រដូវកាលពេញ ក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា។ ខណៈនាមជាកីឡាករដែលសំខាន់ប្រចាំក្រុមផងដែរនោះ សមាជិកទាំង៣រូបនេះ សុទ្ធតែបានបង្ហាញមុខស្ទើរគ្រប់ការប្រកួតជាមួយក្រុម។

លីគកំពូលជប៉ុនបានចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ហើយទើបតែបញ្ចប់កាលពីថ្ងៃទី០១ ខែធ្នូ សរុបទាំងអស់ស្មើ៣០៦ប្រកួត ក្នុង១ក្រុមប្រកួត៣៤ដង ក្នុងដីនិងក្រៅដី ភ្ជាប់ជាមួយគ្នានេះដែរ Chanathip Songkrasin, Teerasil Dangda និង Theerathon Bunmathan ដែលសុទ្ធតែមានមុខស្ទើរប្រកួត មានស្ថិតិដូចខាងក្រោម៖

Chanathip Songkrasin ប្រកបអាជីពជាមួយក្លិប Hokkaido Consadole Sapporo:

ជាមួយ Consadole Sapporo នាមជាខ្សែបម្រើ កីឡាករដែលមានរហ័ស្សនាម Messi Jay រូបនេះបានបង្ហាញខ្លួនបាន៣១ប្រកួត សរុបជានាទី២,៦៤០នាទី ទាំងក្នុងលីគ និងពានកម្រិតទី២ ( Emperors Cup ) ក្នុងនោះរកគ្រាប់បាល់បាន៩គ្រាប់ បញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ( Assist ) បាន៣ដង ទទួលបានកាតលឿង៥ដង និងជួយអោយក្លិបឈរនៅលេខ៤ក្នុងលីគផងដែរ។

Teerasil Dangda ប្រកពអាជីពជាមួយក្លិប Sanfrecce Hiroshima:

ក្នុងនាមជាខ្សែប្រយុទ្ធ Dangda បានបង្ហាញខ្លួនបាន៣៧ប្រកួត សរុបជានាទី១​,៥៨១នាទី ទាំងក្នុងលីគ, ពានកម្រិតទី២ ( Emperors Cup ) ពានកម្រិតទី៣ ( J League Cup ) ក្នុងនោះរកគ្រាប់បាល់បាន៧គ្រាប់ បញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង ទទួលបានកាតលឿង៣ដង និងជួយអោយក្លិបឈរនៅលេខ២ក្នុងលីគថែមទៀតផង។

Theerathon Bunmathan ប្រកពអាជីពជាមួយក្លិប Vissel Kobe:

Theerathon ប្រកបអាជីពជាមួយក្លិបនេះក្នុងនាមជាខ្សែការពារ បានបង្ហាញខ្លួនបាន៣៥ប្រកួត សរុបជានាទី២, ១០៤នាទី ទាំងក្នុងលីគ, ពានកម្រិតទី២ ( Emperors Cup ) ពានកម្រិតទី៣ ( J League Cup ) ក្នុងនោះមិនអាចរកគ្រាប់បាល់បានឡើយ បញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង ទទួលបានកាតលឿង៧ដង និងជួយអោយក្លិបឈរនៅលេខ១០ក្នុងលីគ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មជាមួយក្លិបរៀងៗខ្លួន សមាជិកទាំង៣ គឺមានតែ Chanathip Songkrasin ម្នាក់គត់ដែលត្រូវបានក្លិប Consadole Sapporo បន្ថែមកិច្ចសន្យាផ្ទេរផ្ដាច់ពី Muangthong United តែម្ដងសម្រាប់បន្តទៅរដូវកាលបន្ទាប់ រដូវកាល២០១៩ ខណៈ Teerasil Dangda និង Theerathon Bunmathan បន្ទាប់ពីមានដំណឹងជុំវិញការបន្តកិច្ចសន្យាថ្មីនោះឡើយ៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់