Arsenal និង Spur ស៊ុតគ្នាមិនសំចៃ ប៉ះទង្គិចក៏ខ្លាំងរហូតដល់មានកាតក្រហម

មាស សុផាណារ៉ុង December 3, 2018


អង់គ្លេស៖ ជំនួបដ៏ធំប្រចាំទីក្រុងឡុងដ៍ភាគខាងជើង រវាង Arsenal ជាមួយ Tottenham Hotspur កាលពីយប់មិញបានបញ្ចប់ទៅដោយមានការទាត់ចូលទីគ្នាដោយមិនសំចៃជាមួយលទ្ធផល ៤ទល់២ រួមទាំងការប៉ះទង្គិចគ្នាខ្លាំងផងដែររហូតដល់មានកាតក្រហមថែមទៀត។

ក្នុង​ជំនួប​ដ៏ធំនេះ​ Arsenal បានបើកការនាំមុខមុនតាមរយៈការទាត់​បញ្ចូល​ទី​ដោយ​ Aubameyang នៅ​នាទី​​១០ និងនៅនាទី​៥៦ ស្របពេល Lacazette នៅនាទី​៧៤ និង​ Torreira នាទី​៧៧ និងជាគ្រាប់ចុងក្រោយ។ ដោយ​ឡែក​ Spur ក៏បានទាត់​បញ្ចូល​ទី​ដោយ​ Dier នាទី​៣០ និង​ Kane នាទី​៣៤​ ខណៈការប៉ះទង្គិចមានរហូតដល់ច្រើនជាង៣០ដង ក្នុងនោះមានកាតលឿង៦ និងកាតក្រហម១ (បញ្ចូលគ្នាទាំងសងខាង)។

ចំពោះសប្ដាហ៍ទី១៤នេះ ក្រុមខ្លាំង២នៅតែបន្តភាពមិនដែលចាញ់របស់ខ្លួន Man City និង Liverpool ស្របពេលដែលជ័យជម្នះរបស់ Arsenal ផងដែរគឺជាការរក្សាកំណត់ត្រាមិនទាន់ចាញ់១៩ប្រកួតជាប់ៗគ្នា គ្រប់ពានរង្វាន់ទាំងអស់៕

ការប្រកួតដទៃទៀតសម្រាប់សប្ដាហ៍ទី១៤នេះមានលទ្ធផលដូចខាងក្រោម៖

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់កំពូលទាំង៦៖

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់