AFF Suzuki Cup៖ ម៉ាឡេស៊ី និងថៃ បានត្រឹមស្មើគ្នាជើងទី១ ទុកការកាត់សេចក្ដីនៅជើងទី២

មាស សុផាណារ៉ុង December 1, 2018


ម៉ាឡេស៊ី៖ ម្ចាស់ផ្ទះម៉ាឡេស៊ី បានត្រឹមស្មើគ្នា ០ទល់០ ជាមួយក្រុមភ្ញៀវថៃ សម្រាប់ជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFF Suzuki Cup នៅកីឡដ្ឋាន Bukit Jalil ទីក្រុងគួឡាឡំពួរ មុននេះបន្តិច។

ការប្រកួតដែលពុំមានគ្រាប់បាល់ទាត់បញ្ចូលទីនេះ គឹបន្សល់ទុកនូវត្រឹមតែឱកាសសម្រាប់ក្រុមទាំងសងខាង ជាក់ស្ដែងម្ចាស់ផ្ទះម៉ាឡេស៊ី ស្ទើរតែក្របដណ្ដប់ការប្រកួត ដោយមានភាគរយគ្រប់គ្រងបាល់រហូតដល់ ៦៣ភាគរយ ស្របពេលដែលក្រុមភ្ញៀវថៃ គ្រប់គ្រងបាល់បានតែ៣៧ភាគរយ ប៉ុណ្ណោះ។ ក្រឡេកមកឱកាសទាត់បាល់មុខទីវិញ ម៉ាឡេស៊ី មានឱកាសទាត់១៥ដង ក្នុងនោះចំគោលដៅ២ដង និងខុសគោលដៅ១៣ដង ខណៈថៃវិញ មានឱកាសទាត់តែ៥ដង មិនចំគោលដៅសូម្បីតែម្ដង ពោលគឺខុសគោលដៅទាំង៥ដង។

សូមបញ្ជាក់ថា ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ដោយត្រូវត្រលប់ទៅកាន់ទឹកដីថៃ វិញម្ដងនាទីក្រុងបាងកក លើកីឡដ្ឋាន Rajamangala Stadium វេលាម៉ោង៧យប់ ក្រុមដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ រង់ចាំក្រុមឈ្នះរវាង វៀតណាម និងហ្វីលីពីន៕

 

រូបភាព៖ FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់