Sanchez ខកខានមិនអាចប្រកួតទល់នឹងក្លិបចាស់ Arsenal ក្រោយរងរបួសធ្ងន់

មាស សុផាណារ៉ុង December 1, 2018


អង់គ្លេស៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិឈីលី​ Alexis Sanchez ខកខាននឹងមិនអាចបង្ហាញវត្តមានក្នុងការប្រកួតទល់នឹងក្លិបចាស់ Arsenal ​នៅសប្ដាហ៍ក្រោយ បន្ទាប់ពីមានបញ្ហា​របួស​ដ៏​ធ្ងន់ធ្ងរ។

បើតាមសម្ដីអ្នក​ចាត់ការ​ក្លិប​ Manchester United លោក​ Jose Mourinho បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ Alexis Sanchez អាច​នឹង​អវត្តមាន​ក្នុង​រយៈពេល​ដ៏​យូរ​ ដោយ​សារ​តែ​របួស​សរសៃ​ពួរ​ដ៏​កាច​សាហាវ។

លោក Mourinho បាន​និយាយ​ថា​៖ «វា​មិន​មែន​ជា​របួស​សាច់ដុំ​តូច​តាច​ ដែល​អាច​ជា​ក្នុង​រយៈពេល​មួយ​អាទិត្យ​ ឬ​ ១០​ថ្ងៃ​នោះ​ទេ តែ​វា​ជា​របួស​សាច់ដុំ​ដ៏​កាច​សាហាវ​មួយ»។

បញ្ជាក់ថា Manchester United នឹងត្រូវជួប Arsenal នៅថ្ងៃទី០៦ ខែធ្នូ ខាងមុខនេះ ក្នុងជំនួបសប្ដាហ៍ទី១៥ នៃក្របខណ្ឌ Premier League លើទឹកដី Old Trafford៕

 

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់