AFF Suzuki: សំបុត្រទស្សនាជំនួបរវាង ម៉ាឡេស៊ី និង ថៃ ចំនួន ៨ម៊ឺនសន្លឹកលក់អស់គ្មានសល់!

មាស សុផាណារ៉ុង November 30, 2018


ម៉ាឡេស៊ី៖ សំបុត្រប្រមាណ៨ម៊ឺនសន្លឹកដែលដាក់លក់សម្រាប់ចូលទស្សនាការប្រកួតរវាង ម៉ាឡេស៊ី ជាមួយថៃ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 ជើងទី១ នៅលើទឹកដីនៃប្រទេសម៉ាឡេស៊ី ត្រូវបានសហព័ន្ធប្រកាសថាបានលក់ដាច់អស់គ្មានសល់ តាំងពីម្សិលមិញ។

ការប្រកួតនឹងធ្វើឡើងនៅលើកីឡដ្ឋាន Bukit Jalil ក្នុងរាជធានីគូឡាឡាំពួរ ដែលជាកីឡដ្ឋានដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ មានកៅអីផ្ទុកទស្សនិកជនប្រមាណ ៨៧,៤០០ នាក់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ប្រកាសកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញថាបានលក់អស់ក្នុងចំនួនកំណត់ត្រឹម៨ម៊ឺនសន្លឹក បន្ទាប់ពីចាប់ផ្ដើមប្រកាសលក់កាលពីថ្ងៃទី២៦ ខែដដែល។

សូមរំលឹកថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះរវាងម៉ាឡេស៊ី ជាមួយថៃ ជើងទី១នឹងធ្វើឡើងនៅថ្ងៃទី០១ ខែវធ្នូ ឆ្នាំ២០១៨ ស្អែកនេះ នៅកីឡដ្ឋាន Bukit Jalil Stadium ប្រទេសម៉ាឡេស៊ី មុននឹងត្រលប់មកទឹកដីថៃវិញ នៅថ្ងៃទី០៥ ខែធ្នូ សម្រាប់ជើងទី២៕

 

រូបភាព៖ Football Association of Malaysia (Official)

អត្ថបទ៖ ណារ៉ុង

មតិយោបល់