Arsenal ឈ្នះ Vorskla Poltava យប់មិញដោយភាគច្រើនជាយុវជននៅលើទីលាន

មាស សុផាណារ៉ុង November 30, 2018


អន្តរជាតិ៖ ក្រុមកាំភ្លើងធំ Arsenal កាលពីយប់មិញបានយកឈ្នះក្រុម Vorskla Poltava របស់អ៊ុយក្រែន ដោយលទ្ធផល ៣ ទល់ នឹង ០ នៅក្នុងការប្រកួតក្រៅដីពាន Europa League សម្រាប់ជំនួបទី៥ ប្រចាំពូល E។

ក្នុងការប្រកួតនេះ Arsenal ដែលបានធានាកៅអីទៅវគ្គ៣២ក្រុមចុងក្រោយរួចទៅហើយនោះ បានដាក់កីឡាករយុវជនវ័យក្រោម២០ឆ្នាំរហូតដល់ទៅ៦នាក់ រួមមាន  Holding, Maitland-Niles, Guendouzi, Smith Rowe, Nketiah និង Willock ក្នុងជម្រើស១១នាក់ដំបូង និងយុវជន៣រូបទៀតត្រូវបានផ្លាស់ប្ដូរចូល Medley, Saka និង Gilmour។ ខ្សែ បម្រើវ័យ ១៨ឆ្នាំ Emile Smith Rowe បានរកគ្រាប់នាំមុខឲ្យ Arsenal បាន ១ គ្រាប់មុននៅនាទីទី១០ មុនពេល Aaron Ramsey ទាត់បាល់ពិន័យ១១ម៉ែត្រនាំមុខគ្រាប់ទី ២ នៅនាទី ២៧ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករវ័យ ១៩ ឆ្នាំ Joe Willock និងជាគ្រាប់ដែលរូបគេរកបានសម្រាប់ក្រុមឈុតធំលើកដំបូងក្នុងអាជីពផងដែរ។

លទ្ធផលរបស់គូដទៃទៀត៖

បច្ចុប្បន្នក្រុមចំនួន១៦ បានកក់កៅអីក្នុងវគ្គ៣២ក្រុមចុងក្រោយហើយរួមមានពូល A ( Bayer Leverkusen ជាមួយ Zurich ) ពូល B ( Red Bull Salzburg ) ពូល C ( Zenit Sait Petersburg ) ពូល D ( Dinamo Zagreb ជាមួយ Fenerbahce ) ពូល E ( Arsenal ជាមួយ Sporting CP ) ពូល F ( Real Betis ជាមួយ Milan ) ពូល G ( Villareal ជាមួយ Rapid Wien ) ពូល H ( Eintracht Frankfurt ជាមួយ Lazio ) ពូល I ( ពុំទាន់រកឃើញនៅឡើយ ) ពូល J ( ពុំទាន់រកឃើញនៅឡើយ ) ពូល K ( Dynamo Kyiv ) និងពូល L ( Chelsea )៕

 

ប្រភព៖ skysports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់