PSG មានសង្ឃឹមឡើងវិញ ក្រោយឈ្នះ Liverpool យប់មិញ

មាស សុផាណារ៉ុង November 29, 2018


បារាំង៖ Paris St-Germain ហាក់មានសង្ឃឹមឡើងវិញក្នុងការបន្តឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពាន UEFA Champions League បន្ទាប់ពីយប់មិញបានយកឈ្នះ Liverpool ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ២ទល់១។ ចំពោះការប្រកួតវិញ ម្ចាស់ផ្ទះបានបើកការនាំមុខ២គ្រាប់មុន ទាត់បញ្ចូលទីដោយ Bernat នៅនាទី១៣ និង Neymar នៅនាទី៣៧ ខណៈ Liverpool សងបាន១គ្រាប់វិញនៅចុងម៉ោងនាទី៤៥ជាការទាត់បាល់ប៉េណាល់ទីរបស់ James Milner។

ជ័យជម្នះនេះ បានសេចក្ដីថា Paris St-Germain កាន់តែមានភាពកក់ក្ដៅជាងមុនបន្តិចក្នុងការបន្តដំណើរទៅវគ្គ១៦ក្រុមចុងក្រោយ ដោយសារប្រកួតចុងក្រោយនៅក្នុងពូល C នេះ PSG  ត្រូវប៉ះក្រុមដែលដុនដាបជាងគេ Red Star Belgrade ស្របពេលដែល Liverpool ត្រូវប៉ះជាមួយ Napoli។ ក្នុង​តារាង​ពិន្ទុពូល C នេះ Napoli នៅ​កំពូល​តារាង​មាន​៩​ពិន្ទុ PSG នៅ​លេខ​​ពីរ​មាន​៨​ពិន្ទុ Liverpool នៅ​លេខ​បី​មាន​៦​ពិន្ទុ​និង Red Star Belgrade នៅ​បាត​តារាង។

លទ្ធផលពីគូដទៃទៀត៖

 

រូបភាព៖ UEFA Champions League

អត្ថបទ៖ ណារ៉ុង

មតិយោបល់