Mourinho ប្រាប់ពីមូលហេតុដែលរំភើប​​ចិត្ត​ខ្លាំង​​ដល់​ថ្នាក់​បោក​​ដែក​យួរ​ទឹក​ចោល

មាស សុផាណារ៉ុង November 28, 2018


អង់គ្លេស៖ លោក Jose Mourinho កាលពីយប់មិញបានបោក​​ដែក​យួរ​ទឹក​ចោល ក្រោយ​កូនក្រុម Marouane Fellaini រកបាល់គ្រាប់​ជ័យជម្នះចុងម៉ោង នាំឱ្យ Manchester United ឡើង​វគ្គ​ទៅ១៦​ក្រុម​ចុង​ក្រោយនៃពាន Champions League។

 

គ្រាប់បាល់ចុងម៉ោងគឺពិតជារន្ធត់សម្រាប់អ្នកចាត់ការដែលពូកែឆេវឆាវរូបនេះ ពោលគឺ Marouane Fellaini សម្រេចនៅនាទី៩០+១ ដែលនាំឱ្យ លោក Mourinho រំភើប​​ចិត្ត​ខ្លាំង​ទាញ​​​ដែក​យួរ​ទឹក​ចោល​បោក​លើ​ស្មៅ។ បែបនេះត្រូវបានលោកបង្ហើបប្រាប់ពូមូលហេតុ​ថា នេះ​ជា​គ្រាប់​ជួយ​សង្គ្រោះ​ក្រុម​ ហើយ​ពិត​ជា​ខកចិត្ត​​ព្រោះ​រង​ចាំ​ដល់​ចុង​ម៉ោង​ទើប​រក​គ្រាប់​បាន។ ជ័យជម្នះ​នេះ​​នាំ​ Man Utd ឈរ​លេខ​២​ក្នុង​ពូល H ដឹក​ដៃ​ជាមួយ Juventus ឡើង​ទៅ​វគ្គ​១៦​ក្រុម ក្រោយ​ឈ្នះ Valencia ១-០ ដូច​គ្នា​កាល​យប់​មិញ៕

 

ប្រភព៖ The Sun

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់