UEFA Champion League៖ គ្រូ Lyon ថាត្រៀម១៥០ភាគរយដើម្បីយកឈ្នះ Man City សារជាថ្មី

មាស សុផាណារ៉ុង November 27, 2018


បារាំង៖ លោក Bruno Genesio គ្រូបង្វឹកនៃក្រុម Lyon បានអះអាងថាក្រុមរបស់លោកនឹងត្រូវតែស្ថិតនៅស្ថានភាព «១៥០ភាគរយ» ដើម្បីផ្តួលក្រុម Man City ជាថ្មីម្តងទៀត។ ការលើកឡើងដូច្នេះ ដោយក្រុមរបស់បារាំងមួយនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពុងនាំមុខនៅ Premier League ក្នុងក្របខ័ណ្ឌ Champions League នៅយប់ថ្ងៃអង្គារ៍ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះម្តងទៀត ដូចដែលបានធ្វើនៅឯកីឡដ្ឋាន Etihad កាលខែកញ្ញា។

កាល​ពី​ជើង​ទី​​មួយ​ក្នុង​ទឹកដី Etihad ក្លឹប​រហស្សនាម​មេឃ​ខៀវ​បាន​បរាជ័យ ដោយ​សារ Lyon ក្នុង​លទ្ធផល ២-១ កាល​នោះ Maxwel Cornet និង Nabil Fekir ជា​អ្នក​រក​គ្រាប់​ឲ្យ​ក្រុម​មក​ពី​បារាំងនេះ។​

លោក Genesio បាននិយាយថា៖ «ពួក​យើង​ត្រូវ​តែ​ប្រកួត​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ពួក​យើង​ត្រូវ​បាន​មាន​សង្ឃឹម​១៥០​ភាគរយ​ដើម្បី​ឈ្នះ។ Manchester City គឺជាបេក្ខភាពដែលអាចឈ្នះពានរង្វាន់ Champions League ។ ពួកគេជាក្រុមមួយដែលល្អបំផុតនៅអឺរ៉ុប ប៉ុន្តែយើងមានមហិច្ឆតារបស់យើងផងដែរ។ នោះជាមធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យពួកគេជួបបញ្ហាម្តងទៀត – យើងត្រូវជឿជាក់លើខ្លួនយើង»។

Lyon នៅតែមិនស្គាល់ចាញ់ក្នុងពាននេះនៅឡើយទេ ដោយ៣ប្រកួតកន្លងមក ស្មើ៣ និងឈ្នះ១ គឺឈ្នះ Man City ផ្ទាល់តែម្ដង ស្របពេលដែល Man City ឈ្នះ៣ និងចាញ់១៕

 កម្មវិធីប្រកួតផ្សេងទៀតនៅយប់ថ្ងៃអង្គារ៍៖

រូបភាព៖ UEFA Champions League

 

ប្រភព៖ belfasttelegraph

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់