មានបញ្ហាបន្លំសំបុត្រពេក វៀតណាម ប្ដូរមកលក់សំបុត្រតាមអនឡាញវិញ ក្នុងពាន Suzuki Cup

មាស សុផាណារ៉ុង November 27, 2018


វៀតណាម៖ យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ) បានឱ្យដឹងថាសំបុត្រសម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្រុមជម្រើសជាតិវៀតណាមនឹងត្រូវលក់តែនៅតាមអ៊នឡាញប៉ុណ្ណោះ។ វៀតណាមបានឈរនៅលើកំពូលតារាងនៃពូល A ក្រោយពីជ័យជម្នះ ៣-០ លើកម្ពុជានៅកីឡដ្ឋាន Hang Day កាលពីថ្ងៃសៅរ៍ និងទទួលបានកៅអីពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយវៀតណាមនឹងត្រូវជួប ហ្វីលីពីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី០២ ខែធ្នូ។ បន្ទាប់មកវៀតណាមនឹងវិលត្រឡប់មកប្រកួតនៅទឹកដីរបស់ខ្លួបវិញ សម្រាប់ជើងទី២ នៅថ្ងៃទី០៦ ខែធ្នូ នៅឯកីឡដ្ឋាន May Dinh ក្នុងទីក្រុងហាណូយ។

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសអ្នកគាំទ្រអាចទិញសំបុត្រនៅតាមវេបសាយធំៗ៤ ហើយអ្នកគាំទ្រតែម្នាក់អាចទិញបានតែម្តង ដោយប្រើតែអត្តសញ្ញាណប័ណ្ណរបស់ពួកគេប៉ុណ្ណោះ។ កន្លងមក មានបញ្ហាលក់សំបុត្រក្រោមហិប ក្នុងការប្រកួតដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ ទទួលម៉ាឡេស៊ី រហូតដល់សហព័ន្ធវៀតណាមសម្រេចបណ្តេញសន្តិសុខម្នាក់ចេញ ដោយសារតែរូបភាពដែលត្រូវបានគេថតបង្ហោះខាងលើ។ សូមបញ្ជាក់ថា វៀតណាម នឹងត្រូវជួប ហ្វីលីពីន សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ នឹងធ្វើឡើងនៅ ថ្ងៃទី០១, ទី០២ ខែធ្នូ និងជើងទី២ នៅថ្ងៃទី០៥, ទី០៦ ខែដដែល៕

 

ប្រភព៖ vietnamnews

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់