Pogba ប្រាប់កីឡាករ Juventus ថាចង់ចាកចេញពី Man U ដើម្បីត្រលប់ទៅកាន់ទឹកដីអ៊ីតាលីវិញ

មាស សុផាណារ៉ុង November 20, 2018


ក្លិបយក្ស Juventus ត្រូវបានដឹងថាកំពុងបង្កើនមហិច្ឆតារបស់ខ្លួនក្នុងការនាំយក Paul Pogba ត្រលប់មកកាន់ទឹកដីអ៊ីតាលី បន្ទាប់ពីកីឡាកររូបនេះបង្ហាញចេតនារបស់ខ្លួនចង់ត្រលប់មកក្របខណ្ឌ  Series A វិញ។

បើយោងតាមសេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលី ​Pogba បានប្រាប់កីឡាករ Juventus ថារូបគេបានត្រៀមខ្លួនរួចរាល់ដើម្បីត្រលប់មកចូលរួមក្លិប ហើយត្រូវបានស្វាគមន៍យ៉ាងរីករាយ គ្រាដែលរូបគេស្ថិតនៅក្នុងការប្រកួត Manchester United យកឈ្នះ Juventus ១ទល់២ នាកីឡដ្ឋាន Allianz ក្នុងព្រឹត្តិការណ៍ UEFA Champions League។ ហើយសារពត៌មានអ៊ីតាលីបានបញ្ជាក់ថា Juventus អាចនឹងនាំ Pogba មកវិញនាអំឡុងខែមករា។

Pogba បច្ចុប្បន្នកំពុងមានបញ្ហារបួសជាមួយសាច់ដុំភ្លៅដែលជាមូលហេតុនាំអោយរូបគេខកខានសម្រាប់ការប្រកួតអោយក្រុមជម្រើសជាតិបារាំង និងបានក្លាយជាសំណួរដ៏ចាប់អារម្មណ៍ពីអ្នកសារពត៌មានគ្រាដែលរូបគេពុំមានវត្តមានក្នុងការប្រកួតដែលចាញ់ Man City ៣ទល់១ កាលពីសប្ដាហ៍មុន។

ធ្លាប់មានរឿងចម្រូងចម្រាស រវាង លោក Jose Morinho ជាមួយ Pogba បន្ទាប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាលរូបនេះបានដកតំណែងជាប្រធានក្រុម មកជាអនុប្រធានក្រុមសម្រាប់រដូវកាលនេះ ប៉ុន្តែ Pogba ធ្លាប់បានទទូចថារូបគេសប្បាយរីករាយនៅទឹកដី Old Trafford ដោយបានលើកឡើងថា៖ «វាមិនប៉ះពាល់ដល់ខ្ញុំទេ។ ខ្ញុំកំពុងលេងហើយ ខ្ញុំពិតជារីករាយណាស់ក្នុងការលេង អ្នកចាត់ការក្រុមគឺជាអ្នកជ្រើសរើសដែលជាប្រធានក្រុម។ ខ្ញុំជាជម្រើសទី២ បន្ទាប់ពី Valencia»៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់