Neymar នៅបារម្ភពីរបួសទោះបីរកបានគ្រាប់បាល់ទី ៥៤ ឱ្យក្រុមសាំបាប្រេសុីលក៏ដោយ!

នូ មករា June 4, 2018


អន្តរជាតិ៖ កីឡាករ Neymar ដែលទើបតែជាសះស្បើយពីរបួសទើបតែរកបានគ្រាប់បាល់មួយគ្រាប់ទៀតឱ្យក្រុមជម្រើសជាតិប្រេសុីលនៅក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យម្សិលមិញខណៈដែលក្រុមសាំបាប្រេសុីលបានផ្តួលក្រុមក្រូអាទីជាមួយនឹងលទ្ធផល ២-០ ដែលគ្រាប់បាល់ទាំងនេះរកបានដោយកីឡាករ Neymar និង Roberto Firmino ។ នេះក៏ជាគ្រាប់បាល់ទី៥៤ របស់កីឡាកររូបនេះសម្រាប់ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេសុីលផងដែរ ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងលេងនៅក្លឹបយក្សបារាំង Paris Saint-Germain រូបនេះបានចូលលេងនៅក្នុងពាក់កណ្តាលវគ្គទី១ រួចទើបទាត់បំប៉ោងសំណាក់ទីក្នុងនាទី៦៩ បន្ទាប់ពីបានញាក់ដាច់ខ្សែការពារក្រូអាទីរួចមក ។

 

បើទោះបីជារកបាន ១គ្រាប់យ៉ាងល្អក្នុងការប្រកួតមិត្តភាពមុន World Cup ក៏ពិតមែន ប៉ុន្តែ Neymar បានបញ្ជាក់ថា រូបគេនៅមិនទាន់ធូរស្រាលបាន ១០០% នៅឡើយទេ ខណៈដែលការប្រកួតកាន់តែខិតជិតមកដល់ទៅហើយនោះ ។  យ៉ាងណាក៏ដោយ រូបគេមានក្តីសង្ឃឹមថា ក្រុមជម្រើសជាតិប្រេសុីល នឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំបំផុតមួយនេះ ស្របពេលដែលក្រុមប្រេសុីល ត្រូវប៉ះក្រុមជម្រើសជាតិស្វីស នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ៕ នេះជាកាលវិភាគលម្អិត

អត្ថបទ៖ មករា

មតិយោបល់