កីឡាជាតិ៖ ក្រសួងការពារជាតិឈ្នះមេដាយមាស២គ្រឿងមុនគេលើប្រភេទកីឡាបាញ់កាំភ្លើង

នូ មករា June 3, 2018


ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ក្រុមកីឡាបាញ់កាំភ្លើងក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៣គ្រឿង ខណៈក្រុមកីឡាបាញ់កាំភ្លើងក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់២គ្រឿងនៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨។ សម្រាប់ការប្រកួតវិញ្ញាសាមិនអូឡាំពិកកាំភ្លើងកម្រិត៩មីល្លីម៉ែត្របុរសមេដាយមាសបានលើកីឡាករ ប្រាក់ ដេវីដ មកពីក្រសួងមហាផ្ទៃ, មេដាយប្រាក់បានលើកីឡាករ វង់ ពិសី មកពីខេត្តកំពត និងមេដាយសំរិទ្ធបានលើកីឡាករ ថាន់ ចំរើន មកពីខេត្តកំពង់ចាម ។
 
ចំពោះវិញ្ញាសាអូឡាំពិក(វែង)នារីមេដាយមាសបានលើកីឡាការិនី សឿង គឹមហៀង មកពីក្រសួងការពារជាតិ, មេដាយប្រាក់បានលើកីឡាការិនី ហ៊ុន សុខឡា មកពីខេត្តកំពត និងមេដាយសំរិទ្ធបានលើកីឡាការិនី ឈឹម បូវ៉ៃ មកពីរាជធានីភ្នំពេញ។ ចំណែកវិញ្ញាសាអូឡាំពិកប្រភេទកាំភ្លើងខ្លីនារីមេដាយមាសបានលើកីឡាការិនី សួន សារ៉ាន់ មកពីក្រសួងការពារជាតិ,​ មេដាយប្រាក់បានលើកីឡាការិនី គិន ប៊ុនធី មកពីខេត្តកំពង់ចាម និងមេដាយសំរិទ្ធបានលើកីឡាការិនី វ៉ន ចិន្ថា មកពីរាជធានីភ្នំពេញ។
 
រីឯវិញ្ញាសាអូឡាំពិក(៩ម.មខ្លី)នារីមេដាយមាសបានលើកីឡាការិនី ប៉ែន ណារ៉ុន មកពីកំពត, មេដាយប្រាក់បានលើកីឡាករ ភី សូថា, មកពីខេត្តកណ្តាល និងមេដាយសំរិទ្ធបានលើកីឡាករ យ៉ែម បារាំង មកពីខេត្តព្រៃវែង។ ដោយឡែកវិញ្ញាសាអូឡាំពិកកាំភ្លើងកម្រិតទាបជាង៩ម.មប្រភេទខ្លីបុរសមេដាយមាសបានលើកីឡាករ ម៉ាន់ គង្គា មកពីក្រសួងការពារជាតិ, មេដាយប្រាក់បានលើកីឡាករ សារិន រតនា មកពីខេត្តតាកែវ និងមេដាយសំរិទ្ធបានលើកីឡាករ ហេង លីដា មកពីខេត្តកំពង់ចាម ។ សម្រាប់វិញ្ញាសាអូឡាំពិកទាបជាង៩ម.មប្រភេទវែងបុរសមេដាយមាសបានលើកីឡាករ ខៀវ ឌីណា មកពីខេត្តកំពង់ចាម, មេដាយប្រាក់បានលើកីឡាករ គង់ ចាន់វណ្ណៈ មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាករ ប៉ុល សុវណ្ណច័ន្ទរតនា មកពីក្រសួងមហាផ្ទៃ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់