តាមដានលទ្ធផលជំនួបមិត្តភាពរបស់ក្រុមខ្លះៗមុន World Cup ចាប់ផ្តើមជាផ្លូវការ

នូ មករា June 2, 2018


អន្តរជាតិ៖ ខណៈដែលការប្រកួត FIFA World Cup នឹងឈានចូលមកដល់ក្នុងរយៈពេល ១២ថ្ងៃខាងមុខនេះ គេសង្កេតឃើញថា បណ្តាក្រុមមួយចំនួនបានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាបន្តបន្ទាប់ដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំដែលត្រូវបានប្រារព្ធធ្វើរៀងរាល់ ៤ឆ្នាំម្តងនេះ ។

សម្រាប់លទ្ធផលគូទី១ គឺក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានរងបរាជ័យ ៣-១ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិប៊ូស្នី (Bosnia and Herzegovina) ខណៈដែលក្រុមអូស្ត្រាលី បានលត់ក្រុមជម្រើសជាតិឆេក ដល់ទៅ ៤-០ ចំណែកឯក្រុមទុយណេសុី បានត្រឹមស្មើក្រុមទួគី ២-២ ។ រីឯក្រុមមាន់គោកបារាំង បានយកឈ្នះក្រុមអុីតាលី ៣-១ ស្របពេលដែលក្រុមអេហ្សុីប ក៏ទទួលបានលទ្ធផល ០-០ ទល់នឹងក្រុមកូឡុំប៊ី ដែរនោះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំសម្បើម FIFA World Cup នឹងត្រូវចាប់ផ្តើមនៅប្រទេសរុស្សីហើយ យើងសង្កេតឃើញថាក្រុមទាំង ៣២ក៏មានការរៀបចំខ្លួនរួចរាល់ហើយដែរ ។ ចំណែកឯ ពិធីបើកជាផ្លូវការនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាន Luzhniki មានមូលដ្ឋាននៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្សី ខណៈដែលក្រុមម្ចាស់ផ្ទះរុស្សុី នឹងត្រូវបើកឆាកដោយជួបក្រុមអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់