Wimbledon 2016: កីឡាករ Andy Murray គ្រងជើងឯកជាលើកទី ២ 

លី រិទ្ធី July 11, 2016


កីឡាករ Andy Murray ឈ្នះជើងឯក Wimbledon 2016 ក្រោយយកឈ្នះលើកីឡាករ Milos Raonic ក្នុងលទ្ធផល ៣ Sets ជាប់គ្នាពោលគឺ 6-4 7-6 (7-3) 7-6 (7-2)។

ការឈ្នះរបស់កីឡាករ Andy Murray នេះជាការឈ្នះពាន Grand Slam ទី៣ ក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីឈ្នះ US Open 2012, Wimbledon 2013 និង 2016។

នៅក្នុងការប្រកួតដែលធ្វើឡើងនៅ Center Court ដែលមានអ្នកគាំទ្រជាច្រើនចូលរួមគាំទ្រ និងទស្សនាផ្ទាល់ ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំខ្ពស់ៗរបស់ប្រទេសអង់គ្លេស ផងដែរ។ ការប្រកួតចាប់ផ្តើមដោយកីឡាករទាំងពីរសុទ្ធតែលេងដោយមានទំនុកចិត្ត។ លុះដល់ការប្រកួត Games ៧ កីឡាករ Andy Murray មានយកឈ្នះសេវ៉ារបស់កីឡាករ Milos Raonic ហើយបន្តយកឈ្នះក្នុង Set ទី១ ក្នុងលទ្ធផល ៦-៤។

ចូលដល់ Set ទី២ កីឡាករ Milos Raonic លេងកាន់តែល្អជាមួយនឹងសេវាមានល្បឿនជាង ១៤៧ គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាការវាយសេវាលឿនជាងគេក្នុងការប្រកួតនេះ តែកីឡាករ Andy Murray ក៏បង្ហាញការលេងកាន់តែល្អដោយទទួលសេវាស្ទើរតែទាំងអស់របស់កីឡាករ លេខ ៦ ពិភពលោក សញ្ជាតិ កាណដា។ លទ្ធផលចុងក្រោយ កីឡាករ Andy Murray បានយកឈ្នះលើកីឡាករ Milos Raonic ក្នុងលទ្ធផល ៣ Sets ជាប់គ្នាពោលគឺ 6-4 7-6 (7-3) 7-6 (7-2) ដើម្បីឈ្នះពាន Wimbledon លើកទី ២ ក្នុងអាជីពរបស់ខ្លួន៕

13584765_10153920653318732_2241781769125048772_o

13613652_10153920653523732_1846828867672068920_o

13640909_10153920652898732_6227330474255894715_o

13661763_10153920653333732_5555418824987745206_o

13661925_10153920652183732_4155887847728044600_o

13662181_10153920653593732_770275262739659029_o

13662234_10153920652088732_4385049064497456921_o

13667976_10153920876198732_7030086448900211763_o

13603791_10153920850373732_4369190759795081217_o

13603452_10153920926128732_8470179515294483140_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Wimbledon 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត