អត្តពលិកសិង្ហបូរីនាំមុខគេក្នុងការប្រកួតវាយកូនឃ្លីលើតុជើងឯកយុវជនអាស៊ីអាគ្នេយ៍

នូ មករា July 11, 2016


ភ្នំពេញ៖ ក្រុមអត្តពលិកសិង្ហបូរីកំពុងតែមានចំនួនមេដាយនាំមុខគេនៅក្នុងព្រឹត្តិការណ៍ 22 nd South East ASIAN Junior Table Tennis Championship2016 ដែលបានចាប់ផ្ដើមពីថ្ងៃទី៩ ខែកក្កដាមកនោះ។

ក្នុងការប្រកួតជាក្រុម Cadet Girls Team ដែលបានបញ្ចប់ទៅហើយនោះមេដាយមាសបានទៅប្រទេសសិង្ហបូរីដែលមានកីឡាការិនី Goi Rui Xuan-Koh Kai Xin Pearlyn និង កីឡាការិនី Wong Xin Ru។ ចំពោះមេដាយប្រាក់បានទៅកីឡាការិនីមកពីប្រទេសវៀតណាម ហើយមេដាយសំរិទ្ធស្ទួនបានទៅប្រទេសម៉ាឡេស៊ី និង ហ្វីលីពីន ។

photo_2016-07-10_21-22-50 [800x600]

ការប្រកួតជាក្រុម Cadet Boys Team មេដាយមាសបានទៅកីឡាករមកពីប្រទេសសិង្ហបូរីដែរដែលមានកីឡាករ Beh Kun Ting-Yi Zong Jun Gerald និង កីឡាករ Pang Yew En Koen ។ មេដាយប្រាក់បានទៅប្រទេសម៉ាឡេស៊ី មេដាយសំរិទ្ធស្ទួនបានទៅប្រទេសថៃ និង ហ្វីលីពីន ។

ចំពោះវិញ្ញសា Junior Girls Team មេដាយមាសបានទៅប្រទេសសិង្ហបូរីដែលមានកីឡាការិនី Ang Wan Qi-Zhang Wan Ling-Lew Zermaine Nicole និង កីឡាការិនីTan En Hui ។ មេដាយប្រាក់បានទៅប្រទេសថៃ និងមេដាយសំរិទ្ធស្ទួនបានទៅប្រទេសម៉ាឡេស៊ី និង វៀតណាម ។

photo_2016-07-10_21-25-09 [800x600]

រីឯវិញ្ញាសា junior Boys Team មេដាយមាសបានទៅប្រទេសិង្ហបូរីដែលមានកីឡាករ Poh Shao Feng Ethan-Tay Ming Han Maxxe-Loy Meng Hean Darren និង កីឡាករ Tan Lucas។ មេដាយប្រាក់បានទៅប្រទេស វៀតណាម មេដាយសំរិទ្ធស្ទួនបានទៅប្រទេសម៉ាឡេស៊ី និង ថៃ ។

ចំពោះកម្ពុជាដែលជាម្ចាស់ផ្ទះមិនទាន់ដណ្ដើមបានមេដាយនៅឡើយទេ ទោះជាយ៉ាងណាសម្រាប់វិញ្ញាសាដែលនៅសេសសល់នោះកម្ពុជាអាចនឹងមានឱកាសក្នុងការរកមេដាយបាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត