ក្រុមជម្រើសជាតិ ប៉ទុយហ្គាល ឈ្នះជើងឯក Euro 2016

លី រិទ្ធី July 11, 2016


ក្រុមជម្រើសជាតិ ប៉ទុយហ្គាល់ បានឈ្នះពាន Euro 2016 បន្ទាប់ពីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ បារាំង ក្នុងល្ធផល ១-០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលទើបតែបញ្ចប់កាលពីព្រឹកមិញនេះ។

ការប្រកួតចាប់ផ្តើមដោយក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមកយ៉ាំងខ្លាំង ក្រោមការគាំទ្ររបស់អ្នកចូលរួមទស្សនាផ្ទាល់ប្រមាណជាជាង ៨០០០០ នាក់ នៅកីឡដ្ឋាន Stade de France នៅទីក្រុង Saint-Denis។ ក្រុមជម្រើសជាតិ បារាំង មានឱកាសជាច្រើនលើកច្រើនសារដោយកីឡាករ Antoine Griezmann, Moussa Sissoko និងកីឡាំករ Andre-Pierre Gignac តែធ្វើមិនបានសម្រេចដោយអ្នកក្រុមជម្រើសជាតិ ប៉ទុយហ្គាល Rui Patricio សង្គ្រោះបាល់បានយ៉ាងអស្ចារ្យ។ ក្នុងនោះផងដែរប្រធានក្រុម ប៉ទុយហ្គាល់ កីឡាករ Cristiano Ronaldo លេងបានតែ ២៥ នាទីប៉ុណ្ណោះ បានត្រូវបានប្តូរជំនួសវិញដោយកីឡាករ Ricardo Quaresma បន្ទាប់ពីរងរបួសជង្គង់ ក្រោយប៉ះទង្គិចគ្នាជាមួយ Dimitri Payet។ ចប់ការប្រកួត ៩០ នាទីក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០។

ការប្រកួតឈានចូលដល់ម៉ោងបន្ថែម ១៥ នាទីពីរដង ក្រុមទាំងពីរនៅតែបន្តវាយសម្រុកគ្នាទៅវិញទៅមក លុះដល់នាទីទី ១០៩ កីឡាករខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ Eder របស់ក្លឹបបារាំង Lille OSC រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមដោយស៊ុតយ៉ាំងល្អជួយឲ្យក្រុមជម្រើសជាតិ ប៉ទុយហ្គាលឈ្នះជើងឯក Euro 2016 នេះ។

គួរបញ្ជាក់ផងដែរនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលក្រុមជម្រើសជាតិ ប៉ទុយហ្គាលឈ្នះពាន Euro 2016៕

13592658_1180894001963444_8000240959034334349_n

13603361_1180837045302473_4106001252592598899_o

13613508_1180837035302474_1200906554220120072_o

13641056_1180820725304105_5922865763391674610_o

13641056_1180820725304105_5922865763391674610_o

13654363_1180893758630135_3303450229035032384_n

13654392_1180893878630123_2913007924298478506_n

13658985_1180837215302456_7856496267716224969_n

13662042_1180820708637440_479052029869917443_o

13668938_1180839311968913_6926053864588367467_o

13613264_1180754508644060_8146262718991743247_o

 

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត