Euro 2016: បារាំង ឬ ប៉ទុយហ្គាល ជាជើងឯកឆ្នាំនេះ

លី រិទ្ធី July 10, 2016


ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប ឬ 2016 UEFA European Championshipឬក៏លោកធ្លាប់ហៅថា UEFA Euro 2016 ដែលចាប់ផ្តើមនៅថ្ងៃទី ១០ មិថុនា រហូតដល់ថ្ងៃទី ១០ កក្កដា ២០១៦ ខាងមុខ ដោយប្រទេស បារាំង ជាម្ចាស់ផ្ទះក្នុងការប្រកួតលើកនេះ។ ការប្រកួតលើកនេះជាលើកទី ១៥ ដែលការប្រកួត Euro បានរៀបចំឡើង។ ប្រទេស អេស្ប៉ាញ ឈ្នះពាននេះ ២ លើកជាប់គ្នានឹងជាក្រុមការពារដំណែងជើងឯកក្នុងការប្រកួត Euro 2016 នេះ។

ក្រោយការប្រកួតជម្រុះពូល វគ្គជម្រុះ Knock-Out ជាច្រើនសប្តាហ៍រួចមកទីបំផុតការប្រកួតវគ្គផ្តាច់ព្រ័ត្របានឈានមកដល់ ដោយក្រុមម្ចាស់ផ្ទះ បារាំង នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល នៅព្រឹកស្អែកនេះ វេលាម៉ោង ២ រំលងអធ្រាត្រ នៅកីឡដ្ឋាន Stade de France នៅទីក្រុង Saint-Denis ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជាជាង ៨០០០០ នាក់។

ប្រវត្តិជួបគ្នា៖

-ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន ២៤ ដង ក្នុងនោះក្រុមជម្រើសជាតិ បារាំង ឈ្នះ ១៨ ដង ស្មើ ១ ដង និងក្រុមជម្រើសជាតិ ប៉ទុយហ្គាល ឈ្នះ ៥ ដង។

-ក្នុងនោះផងដែរ ការជួបគ្នា ១០ ដង ចុងក្រោយ ក្រុមជម្រើសជាតិ បារាំងយកឈ្នះទាំង ១០ ប្រកួត ដែលជ័យជម្នះថ្មីៗនេះគឺនៅក្នុងការប្រកួតមិត្តភាព នៅទីក្រុង Lisbon កាលពីខែកញ្ញា ២០១៥។

-សម្រាប់ការជួបគ្នាក្នុងការប្រកួតពានរង្វាន់ធំដូចនេះចុងក្រោយ ក្រុមជម្រើសជាតិ បារាំង បានយកឈ្នះលើក្រុមជម្រើសជាតិ ប៉ទុយហ្គាល ក្នុងលទ្ធផល ១-០ ក្នុងការប្រកួត 2006 FIFA World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

01

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិ បារាំង បាននិយាយថា៖ “យើងមានឱកាសក្លាយជាជើងឯកទ្វីបអឺរ៉ុប។ មិនថាអ្នកមានអាយុ ១៨ ឬ ២០ ឆ្នាំនោះទេ អ្នកមានឱកាសក្នុងកាឈ្នះ ហើយយើងនឹងក្តាប់យកឱកាសឲ្យបានដោយមិនគិតពីអនាគតឡើយ។ កីឡាករទាំងអស់សុទ្ធតែដឹង ឥលូវនេះអ្វីដែលសំខាន់គឹផ្តោតអារម្មណ៍ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA EURO 2016 ដែលធ្វើឡើងនៅទីក្រុង បារីស ដែលជាស្រុកកំណើតផងដែរ។”

Didier Deschamps

លោក Fernando Santos គ្រូបង្វឹកប៉ទុយហ្គាល់ បាននិយាយថា៖ “ខ្ញុំបាននិយាយពីមុនហើយថា ការលេងរបស់យើងគឺក្នុងគោលបំណងដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះជើងឯក។ យើងមានជំនឿថាពួកយើងនឹងអាចធ្វើឲ្យប្រជាជនប៉ទុយហ្គាលឬីករាយ។ យើងចងឲ្យពួកគេអបអរនឹងជ័យជម្នះ។”

Fernando-Santos

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ សម្រាប់ជម្រើស ១១ នាក់ដំបូង របស់ក្រុមជម្រើសជាតិ បារាំង អាចជា៖ Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Matuidi; Sissoko, Griezmann, Payet; Giroud។

សម្រាប់ក្រុមជម្រើសជាតិ ប៉ទុយហ្គាលវិញ ជម្រើសជាតិ ១១ ដំបូងអាចជា៖ Rui Patrício; Cédric, Pepe, Fonte, Guerreiro; William Carvalho, Adrien, João Mário, Renato Sanches; Nani, Ronaldo។ 

2390137_w1

អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួត
Mark Clattenburg (ENG)

Mark Clattenburg
ជំនួយការអាជ្ញាកណ្តាល
Simon Beck (ENG)
Jake Collin (ENG)
អាជ្ញាកណ្តាលទី៤
Viktor Kassai (HUN)
អាជ្ញាកណ្តាលជំនួយ
Anthony Taylor (ENG)
Andre Marriner (ENG)

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត