Wimbledon 2016: កីឡាករ Andy Murray ប៉ះ Milos Roanic នៅវគ្គផ្តាច់ព្រ័ត្រ

លី រិទ្ធី July 9, 2016


កីឡាករ Andy Murray បានយកឈ្នះលើកីឡាករ Tomas Berdych ៣ Sets ជាប់គ្នាដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Wimbledon លើកទី ៣ របស់ខ្លួនដោយកីឡាកររូបនេះនឹងជួបជាមួយកីឡាការសញ្ជាតិ កាណដា Milos Raonic នៅថ្ងៃអាទិត្យ។

កីឡាករ Murray បានយកឈ្នះលើកីឡាករលំដាប់លេខ ១០ ពិភពលោកសញ្ជាតិ ឆែក Berdych ក្នុងលទ្ធផល 6-3 6-3 6-3 នៅលើទីលាន Centre Court ហើយកីឡាកររូបនេះសង្ឃឹមថានឹងអាឈ្នះពាននេះនៅថ្ងៃអាទិត្យ ដូចកាលពីឆ្នាំ ២០១៣ ដែលខ្លួនពាននេះផងដែរ។ ប្រសិនជាថ្ងៃអាតិត្យនេះ កីឡាករ Andy Murray ឈ្នះពាន Wimbledon នេះ នោះមានន័យថាកីឡាករូបនេះឈ្នះពាន Grand Slam បាន ៣ ហើយ។

Andy Murray

ចំណែកឯកីឡាករ Raonic បានយកឈ្នះជើងឯក Grand Slam ១៧ សម័យ កីឡាករ Roger Federer ក្នុងការប្រកួត ៥ set។

កីឡាករសញ្ជាតិ កាណដា រូបនេះបានយកឈ្នះក្នុងលទ្ធផល 6-3 6-7 (3-7) 4-6 7-5 6-3 នៅលើទីលាន Centre Court ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា នេះការចាញ់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ១ ក្នុងចំណោមការប្រកួតវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ ១១ ដង របស់កីឡាករ Roger Federer ផងដេរ៕

Milos Raonic

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត