ហេតុអ្វីបានជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមតេន្នីសកម្ពុជា ត្រូវការកៅអីក្រុម២ នៅ Davis Cup ម្ល៉េះ?

នូ មករា July 9, 2016


ភ្នំពេញ៖ រំលងតែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាវាយកូនបាល់ (តេសន្នីស) ពិភពលោកនៃព្រឹត្តិការណ៍ Davis-Cup អាស៊ី-អូសេអានីក្រុម៣ ដើម្បីប្រជែងកៅអីក្រុម២ នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់នឹងចាប់ផ្ដើមហើយ ក្នុងនោះក៏មានក្រុមជម្រើស ជាតិកម្ពុជាចូលរួមផងដែរ ។ ប៉ុន្ដែមុនការប្រកួតមកដល់ យើងសូមបង្ហាញពីមូលហេតុសំខាន់ៗមួយចំនួនដែលនាំឲ្យក្រុមកីឡាតេន្នីសកម្ពុជា ខិតខំហ្វឹកហាត់ជាខ្លាំង ដើម្បីប្រជែងយកកៅអីក្រុម២ ពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ។

1176302_722865757729590_1429776833_n

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងឲ្យដឹងមុនចាកចេញពីកម្ពុជាថា កម្ពុជាធ្លាប់បានចូលរួមប្រកួត Davis-Cup អាស៊ី-អូសេអានីនេះលើកដំបូងក្នុងឆ្នាំ២០១២ ក្នុងក្រុម៤ ហើយបានឡើងទៅក្រុម៣ ។បន្ទាប់ មកក្រុមកម្ពុជា បានព្យាយាមគ្រប់យ៉ាងដើម្បីឡើងទៅក្រុម២បន្ត តែធ្វើមិនបានសម្រេច ក៏រក្សាតំណែងត្រឹមក្រុម៣ ។ ប៉ុន្ដែឆ្នាំនេះ កីឡាករម្នាក់ៗ បានត្រៀមខ្លួនយ៉ាងល្អក្នុងការប្រជែងឡើងក្រុម២ ដើម្បីសម្រេចគោលដៅដ៏សំខាន់របស់សហព័ន្ធ ។លោកបន្ដថា ៣ឆ្នាំមកហើយ(២០១៣-២០១៥) ដែលកម្ពុជា ឈរក្រុម៣ ប៉ុន្ដែកីឡាករម្នាក់ៗ នៅតែព្យាយាមដើម្បីឡើងទៅក្រុម២ព្រោះវាគឺជាបំណងដ៏សំខាន់ ដែលសហព័ន្ធចង់បង្កើតឲ្យមានប្រវត្តិសាស្ដ្រដ៏អស្ចារ្យមួយ សម្រាប់ប្រទេសកម្ពុជា ។ លោកសង្កត់ធ្ងន់ថា៖ «មូលហេតុអ្វី បានជាយើងព្យាយាមចង់ឡើងទៅក្រុម២? ជាការពិតក្រុម២ មិនធ្លាប់ឡើងដល់ទេប៉ុន្ដែវាគឺជាក្ដីស្រម៉ៃរបស់យើង ដោយសារយើងចង់ឡើងទៅក្រុម២ដើម្បីទទួលបានសិទ្ធិស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Davis-Cup អាស៊ី-អូសេអានីនេះ» ។

575071_433574189992083_187596410_n

អគ្គលេខាធិការសហព័ន្ធរូបនេះ បានពន្យល់ទៀតថា ការខំប្រឹងកន្លងមក ព្រោះកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Davis-Cup អាស៊ី-អូសេអានី ប៉ុន្ដែការធ្វើជាម្ចាស់ផ្ទះបាន លុះត្រាតែប្រទេសមួយ ឡើងដល់ក្រុម២សិន ។ អាស្រ័យហេតុនេះហើយ ទើបថ្នាក់ដឹកនាំសហព័ន្ធនិងកីឡាករម្នាក់ៗ ខិតខំហ្វឹកហាត់ជារៀងរាល់ឆ្នាំ ដើម្បីប្រជែងយកកៅអីក្រុម២ តែគួរឲ្យស្ដាយ ដែលក្រុមកីឡាករវាយកូនបាល់កម្ពុជាធ្វើមិនបានសម្រេច ៣ឆ្នាំកន្លងទៅ ។

13589125_973383069444813_1050906133_o

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ Davis-Cup អាស៊ី-អូសេអានី នៅលើទឹកដីប្រទេសអ៊ីរ៉ង់ ឆ្នាំ២០១៦នេះ គឺមាន ៩ប្រទេសចូលរួមដូចជាកម្ពុជា លីបង់ ស៊ីរី តួមេនីស្ថាន ហុងកុង កាតា ប៉ាស៊ីហ្វិកអូសេអានី សិង្ហបុរី និងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ដែលត្រូវធ្វើការប្រកួតពីថ្ងៃទី១១-១៦ ខែកក្កដានេះ ដើម្បីស្វែងរកក្រុមខ្លាំង ២ក្រុមគត់ឡើងទៅក្រុម២ ។ ចំពោះកីឡាករកម្ពុជាដែលត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ កីឡាករ ប៊ុន កេន្នី, ម៉ម ផល្គុណ, ម៉ម វិទូ, តាន់ នីសាន់, ឡុង សំនៀងដែលដឹកនាំដោយលោក ទេព រិទ្ធីវិទ្ធ ៕

13590513_1403477043001788_1757902887803500452_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត