បច្ចេកទេសចំបាប់ត្រូវបានបណ្តុះបណ្តាលដល់យុវជននៅបណ្តាខេត្តភាគខាងលិច

នូ មករា July 8, 2016


ពោធិ៍សាត់៖ នៅថ្ងៃទី៨កក្កដានេះ លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជារួមជាមួយនិងក្រុមការងារបណ្តុះបណ្តាល បានចុះទៅកាន់ខេត្តពោធិ៍សាត់ ដោយនឹងនឹងចំណាយពេល ២ នៅទីនោះដើម្បីផ្សព្វផ្សាយពីបច្ចេកទេសនៃការលេងកីឡាចំបាប់។

13532930_1051855221569488_8828929392371345851_n

គួរបញ្ជាក់ថា លោកទើបតែបញ្ចប់ការផ្សព្វផ្សាយបែបនេះនៅក្លឹបចំបាប់របស់ខេត្តកំពង់ឆ្នាំង ហើយក្រុមការងារនេះនឹងបន្តបើកយុទ្ធនាការនេះនៅគ្រប់បណ្ដាខេត្តដែលមានក្លឹបចំបាប់ ដោយនៅក្នុងវគ្គបច្ចេកទេសនេះក្លឹបទាំងអស់ នឹងត្រូវចូលរួមអនុវត្តដោយផ្ទាល់ពីបច្ចេកទេសនៃការលេងចំបាប់ទាំងចំបាប់សម័យសេរី និងចំបាប់ក្រិចកូរ៉ូមាំង ដែលបង្ហាញដោយម្ចាស់មេដាយមាសស៊ីហ្គេម ឌន សៅ ដែលជាគ្រូជំនួយយុវជនថ្នាលនៃក្រុមជម្រើសជាតិ រួមទាំងកីឡាករ កាង ដែនពិសិដ្ឋ ជាគ្រូជំនួយក្រុមជម្រើសជាតិ និងកីឡាករជម្រើសជាតិ ជា យិននាងផងដែរ។

13529197_1051855238236153_539501884577294155_n [800x600]

លោក ធិន វិចិត្រ បានចាត់ទុកថាការចុះទៅបើកវគ្គបច្ចេកទេសនេះ វាជារឿងដ៏ល្អមួយព្រោះក្រៅពីការចែករំលែកបទពិសោធន៍ និងការបង្ហាត់បង្ហាញពីបទបញ្ជា ច្បាប់ល្បែងកីឡាដល់ពួកគេហើយនោះក៏ថែមទាំងបានរឹតចំណងមិត្តភាពជាមួយសមាគម-ក្លឹបនៅតាមខេត្តផងដែរ ព្រោះកន្លងមកសហព័ន្ធក៏ដូចជាសមាគម-ក្លឹបនៅតាមខេត្តនានាហាក់នៅឆ្ងាយពីគ្នាហើយតាមរយៈការចុះទៅដោយផ្ទាល់នេះ យើងមើលឃើញថាអត្តពលិកនៅតាមខេត្តមានការយល់ដឹងច្រើន និងត្រៀមខ្លួនបានច្រើន សម្រាប់ការប្រកួតកីឡាជាតិលើកទី១ នាពេលខាងមុខនេះ។

13495320_1051855418236135_8582252266859139241_n [800x600]

លោកអគ្គលេខាធិការបន្តថាវគ្គបែបនេះប្រសិនបើកនៅភ្នំពេញអ្នកចូលរួមមានមិនច្រើនទេគឺមួយខេត្តឬមួយក្លឹបអាចមានតែ២-៣នាក់ប៉ុណ្ណោះមកចូលរួម ប៉ុន្តែការចុះទៅដល់ក្លឹបបែបនេះគឺមានអ្នកចូលរួមជាង២០នាក់ឯណោះ ដោយការចុះទៅបើកវគ្គបែបនេះគឺសហព័ន្ធបានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារបស់ខេត្តផ្ទាល់តែម្ដង៕

13466308_1051855684902775_8715694654352425696_n [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត