អត្តពលិកនៃប្រទេសទាំង ៧ បានមកដល់កម្ពុជាហើយដើម្បីចូលរួមប្រកួតប៉េងប៉ុងជើងឯកអាស៊ាន

នូ មករា July 8, 2016


ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា នេះបណ្តាកីឡាករ-កីឡាការិនីនៃប្រទេសចំនួន ៧ ក្នុងតំបន់អាស៊ានបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាហើយដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ដណ្ដើមជើងឯកអាស៊ីអាគ្នេយ៍ ដែលប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះចំនួន ២ លើកហើយគិតទាំងលើកនេះ។

FF [800x600]

លោកឧកញ៉ារ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រួមដំណើរជាមួយលោក Chan Foong Keong ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់អាស៊ី អាគ្នេយ៍បានទៅចុះទៅពិនិត្យមើលកន្លែងប្រកួតនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះមុននឹងកម្មវិធីប្រកួតចាប់ផ្តើមនៅថ្ងៃស្អែកនេះ។

11013159_673009796159669_1515160645230389903_n

លោក Chan Foong Keong បានបញ្ជាក់ថាកន្លែងប្រកួតល្អ និងមានអនាម័យ ហើយលោកបានចាត់ទុកថានេះជាកន្លែងប្រកួតមួយដែលសមរម្យបំផុត។ លោកChan បានបន្ថែមថា មានប្រទេសចំនួន ៧ក្នុងតំបន់ចូលរួមគឺកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី ថៃ និងហ្វីលីពីន ចំណែកឯប្រទេស ៤ ទៀតដែលមិនបានចូលរួមនោះមានទីម័រខាងកើត ប្រ៊ុយណេ មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី។

10365826_581575441969772_1770735925165997988_n

លោកឧកញ៉ា រ័ត្ន សុខន មានប្រសាសន៍ថាប្រទេសទាំង ៧ ដែលចូលរួមនេះមានកីឡាករ-កីឡាការិនីសរុបចំនួនជាង១២០នាក់ ហើយសម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះមានកីឡាករអាយុក្រោម១៨ឆ្នាំ ៥នាក់ អាយុក្រោម១៥ឆ្នាំ ៥នាក់ និងកីឡាការិនីអាយុក្រោម១៨ឆ្នាំ ៣នាក់ផងដែរ។

11159522_673009802826335_3558365796103577009_n

ដោយឡែក វិញ្ញាសាដែលដាក់ឲ្យប្រកួតនោះរួមមានវិញ្ញាសាវាយគូបុរស-នារី វិញ្ញាសាឯកត្តជនបុរស-នារី វិញ្ញាសាប្រកួតជាក្រុម និង វិញ្ញាសាវាយគូចម្រុះ ដោយការប្រកួតនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នេះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត