ពានរង្វាន់បាល់មាស Ballon d’Or 2013 នឹងបានទៅលើកីឡាកររូបណា?

គឹមហុក October 20, 2014


champion

Ballon d’Or 2013

ពានរង្វាន់ Ballon d’Or គឺជាពានរង្វាន់បាល់មាស ដែលកីឡាករបាល់ទាត់គ្រប់រូបប្រាថ្នាចង់បាន សម្រាប់ពានរង្វាន់នេះ តែងតែប្រគល់ដល់កីឡាករណាដែលលេងបានល្អជាងគេបំផុតប្រចាំឆ្នាំ។ ការជ្រើសរើសនេះ គឺត្រូវបោះឆ្នោតចេញពីប្រធានក្រុម និងអ្នកចាត់ការទូទៅរួមរបស់ក្រុមជម្រើសជាតិនីមួយៗ ក៏ដូចជាក្រុមអ្នកដំណាងសារព័ត៌មានអន្តរជាតិដែលជ្រើសរើសដោយ “France Football”។ លទ្ធផលនៃការបោះឆ្នោតនឹងចេញនៅថ្ងៃទី 13 ខែមករា ឆ្នាំ 2014 ទន្ទឹមគ្នានឹងកីឡាករទាំង 11នាក់ ប្រចាំឆ្នាំ ពានរង្វាន់កីឡាករដែលស៊ុតបញ្ចូលទីល្អជាងគេ ពានរង្វាន់កីឡាករដែលមានចរិកល្អជាងគេ និងពានរង្វាន់ FIFA Presidential ផងដែរ។
កីឡាករទាំង 23 រូប ដែលបានជាប់ឈ្មោះ នឹងអាចក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or 2013 ត្រូវបានធ្វើការជ្រើសរើសដោយក្រុមអ្នកជំនាញ សហព័ន្ធបាល់ទាត់ និងក្រុមអ្នកជំនាញនៅ “France Football” ដែលក្នុងនោះរួមមានកីឡាករដូចជា៖ Gareth Bale (វ៉ែល), Edinson Cavani (អ៊ុយរ៉ាហ្គាយ), Cristiano Ronaldo (ប័រទុយហ្គាល), Radamel Falcao (កូឡុំប៊ី), Eden Hazard (ប៊ែលហ្ស៊ិក), Zlatan Ibrahimović (ស៊ុយអ៊ែត), Andrés Iniesta (អេស្ប៉ាញ), Philipp Lahm (អាល្លឺម៉ង់ដ៏), Robert Lewandowski (ប៉ូឡូញ), Lionel Messi (អាហ្សង់ទីន), Thomas Müller (អាល្លឺម៉ង់ដ៏), Manuel Neuer (អាល្លឺម៉ង់ដ៏), Neymar (ប្រេស៊ីល), Mesut Özil (អាល្លឺម៉ង់ដ៏), Andrea Pirlo (អ៊ីតាលី), Franck Ribéry (បារាំង), Arjen Robben (ហូល្លង់), Bastian Schweinsteiger (អាល្លឺម៉ង់ដ៏), Luis Suárez (អ៊ុយរ៉ាហ្គាយ), Thiago Silva (ប្រេស៊ីល), Yaya Touré (កូដឺវ័រ), Robin Van Persie (ហូល្លង់), Xavi (អេស្ប៉ាញ)។
នៅក្នុងគេហទំព័ររបស់ Facebook (www.facebook.com/FIFABallonDor) បានចាប់បើកដើម្បីឲ្យអ្នកគាំទ្រទាំងអស់ជជែកគ្នាពិភាក្សា និង ទស្សន៍ទាយ ថាតើកីឡាករណាដែលនឹងទទួលបានពានរង្វាន់ Ballon d’Or 2013 នេះ។ ចំណែកឯទស្សនាវដ្តី CamSports របស់យើងខ្ញុំសូមទស្សន៍ទាយថា កីឡាករ 5 រូបដែលអាចនឹងមានឱកាសច្រើនក្នុងការឈ្នះពានរង្វាន់នេះមានដូចជា៖
• Cristiano Ronaldo (ប័រទុយហ្គាល)
• Zlatan Ibrahimović (ស៊ុយអ៊ែត)
• Andrés Iniesta (អេស្ប៉ាញ)
• Lionel Messi (អាហ្សង់ទីន)
• Franck Ribéry (បារាំង)។
សូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើកីឡាកររូបណាដែលជាម្ចាស់ពានរង្វាន់ Ballon d’Or នៅឆ្នាំ2013នេះ? ម្ចាស់ជើងឯក 4សម័យ Lionel Messi អាចនឹងទទួលពានរង្វាន់នេះជាលើកទី5 ទៀត ឬមួយយ៉ាងណា?

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត