កីឡាករ Lionel Messi និង⁣ឪពុក⁣ នឹងប្តឹងឧទ្ធរណ៍ពីសាលក្រមដែលដាក់ទោសខ្លួនក្នុងពន្ធនាគារ ២១ ខែ

លី រិទ្ធី July 7, 2016


កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ក្លឹប Barcelona និងជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ព្រមទាំងឪពុកបង្កើត Jorge Messi បានសម្រេចចិត្តនឹងប្តឹងឧទ្ធរណ៍ទៅលើសាលក្រមដែលតុលាការអេស្ប៉ាញបានសម្រេចចិត្តកាតទោសដាក់ពន្ធនាគារកីឡាកររូបនេះ ព្រមទាំងឪពុកចំនួន ២១ ខែពីបទគេចពន្ធ នេះបើតាមអ្វីដែលមេធាវីរបស់កីឡាកររូបនេះបានបញ្ជាក់។

Barcelona's Argentine soccer player Lionel Messi (C) arrives to court with his father Jorge Horacio Messi (3rd R) to stand trial for tax fraud in Barcelona, Spain, June 2, 2016. REUTERS/Albert Gea

កីឡាករសញ្ជាតិ អាហ្សង់ទីន Messi វ័យ ២៩ ឆ្នាំ ត្រូវបានពិន័យជាប្រាក់ €2m euros (£1.7m; $2.2m) ដោយតុលាការនៅទីក្រុង Barcelona។ ក្រៅពីទោសពន្ធនាគារឪពុកបង្កើតរបស់កីឡាកររូបនេះលោក Jorge Messi ត្រូវបង់ប្រាក់ពិន័យ €1.5m ពីបទគេចពន្ធលើទឹកប្រាក់ចំនួន €4.1m ដែលបានកើតឡើងនៅចន្លោះឆ្នាំ ២០០៧-២០០៩។

គួរបញ្ជាក់ផងដែលថា បើតាមប្រព័ន្ធតុលាការរបស់ប្រទេសអេស្ប៉ាញ ដោយសារតែទោសនេះក្រោម ២ឆ្នាំ ហើយទាំងកីឡាករ Messi និងលោក Jorge មិនធ្លាប់មានបទល្មើសឧក្រិដ្ឋពីមុនមក ដូច្នេះពួកគេទាំង២ មិនតម្រូវឲ្យទទួលទោសជាប់ក្នុងពន្ធនាគារនោះទេប៉ុន្តែត្រូវជាប់ពិន័យរយៈពេល ២ ឆ្នាំ។

មេធាវីរបស់កីឡាករ Messi បានបញ្ជាក់ថា៖ “ការកាត់ទោសនេះគឺមិនត្រឹមត្រូវនោះទេ ហើយយើងមានទំនុកចិត្តក្នុងការប្តឹងឧទ្ធរណ៍ដើម្បីបញ្ជក់ថាការការពាររបស់យើងគឺត្រឹមត្រូវ។” លោកបានបន្តថា៖ “យើងមានឱកាសឈ្នះច្រើនក្នុងការប្តឹងនេះដោយសារតែកីឡាករ Messi តែងតែធ្វើអំពើល្អជាច្រើន៕”

571

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត