Euro 2016: ប៉ទុយហ្គាល់ យកឈ្នះវែលស៍ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ

លី រិទ្ធី July 7, 2016


ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិវែលស៍ និងក្រុមជម្រើសជាតិប៉ទុយហ្គាល់ នៅកីឡដ្ឋាន Stade de Lyon នាទីក្រុង Lyon ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជាជាង ៥៨០០០ នាក់ ដែលការប្រកួតបានធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រនោះបានបញ្ចប់ហើយ។ លទ្ធផលចុងក្រោយគឺក្រុមជម្រើសជាតិប៉ទុយហ្គាល់ បានកក់កៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ វែលស៍ ២-០ រួចមក។

13584778_1176589545727223_6786452063532287358_o

ការប្រកួតរវាងក្រុមទាំងពីរចាប់ផ្តើមយ៉ាងស្វិតស្វាញដោយក្រុមទាំងពីរសុទ្ធតែព្យាយាមរកគ្រាប់បាល់ដើម្បីទទួលបានជ័យជម្នះតែគ្មានក្រុមណាអាចរកបានគ្រាប់បាល់នោះទេក្នុងតង់ទី១។ ចូលដល់តង់ទី ២ បានប្រមាណជា ៥នាទីខ្សែប្រយុទ្ធដ៏ឆ្នើមកីឡាករ  Cristiano Ronaldo របស់ក្លឹប Real Madrid បានតែតបញ្ចូលទីយ៉ាងល្អក្រោយការបញ្ជូនបាល់ជ្រុងចូលតំបន់គ្រោះថ្នាក់នៅនាទីទី៥០ ជួយឲ្យក្រុមនាំមុខតែម្តង។ ៣ នាទីក្រោយមក ខ្សែបម្រើស្លាបកីឡាករ Nani  រកបានគ្រាប់បាល់ទី២ បានសម្រេចនៅនាទីទី ៥៣ ជួយឲ្យក្រុមជម្រើសជាតិប៉ទុយហ្គាល់បញ្ចប់ការប្រកួតដោយយកឈ្នះក្នុងលទ្ធផល ២-០។

13580476_1176589065727271_1846630264636669650_o

ដូចនេះក្រុមជម្រើសជាតិប៉ទុយហ្គាល់ នឹងត្រូវរង់ចាំថាត្រូវប៉ះក្រុមជម្រើសជាតិអាល្លឺម៉ង់ដ៏ ឬម្ចាស់ផ្ទះក្រុមជម្រើសជាតិបារាំង នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១១ ខែកក្កដាខាងមុខដោយក្រុមទាំងពីរនឹងធ្វើការប្រកួតនៅម៉ោង ២ រំលងអធ្រាត្រស្អែកនេះ៕

13558787_1176587965727381_6715466951600338703_o

 

13584777_1176588835727294_1998787361516801687_o

 

13584846_1176588862393958_98158564926944070_o

13603772_1176589579060553_8571174130464288458_o

13613328_1176587922394052_4390671942625770390_o

សូមទស្សនាវីដេអូ Highlight របស់ក្រុមទាំងពីរទាំងអស់គ្នា៖


អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត